ជីវិតកម្សាន្ដ
១២ ឈុតដែល Engfa ធ្លាប់ស្លៀកឡើងឆាក សុទ្ធតែរងភាពចម្រូងចម្រាសថាសិចស៊ីហួសហេតុពេក
បន្ទាប់ពីក្លាយជាម្ចាស់ជយលាភីលំដាប់រងក្នុងកម្មវិធី Miss Grand International 2022 បវរកញ្ញា Engfa Waraha រឹតតែទទួលបានប្រជាប្រិយភាពខ្លាំងពីសំណាក់អ្នកគាំទ្រ ជាពិសេសរាល់សំលៀកបំពាក់នាងសុទ្ធតែលេចធ្លោ អមនឹងការសរសើរព្រោងព្រាតលើអ៊ីនធឺណិត។
ទោះយ៉ាងណាក៏ដោយ មិនមែនម្ចាស់ Miss Grand ថៃរូបនេះទទួលការសរសើររហូតនោះទេ ក្នុងនោះក៏មានមហាជនជាច្រើនចូលទៅរិះគន់លើការស្លៀកពាក់របស់នាងកន្លងមកផងដែរ។ ជាក់ស្ដែងកាលពីកន្លងទៅនេះ បន្ទាប់ពីបង្ហាញភាពស្រើបស្រាលក្នុងសន្និសីទសារព័ត៌មានដើម្បីណែនាំនិងប្រកាសគ្រងមកុដ Miss Grand Thailand 2023 (Miss Peace Thailand) ម្ចាស់ជយលាភីលេខ១ Engfa Waraha នៅតែបន្តមានឈ្មោះដែលគេលើកឡើងច្រើនជាងគេក្នុងវេទិកាសម្រស់ស្អាតថា នាងស្លៀកពាក់សិចស៊ីជាងម្ចាស់មកុដ។
យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយទេដែលរាជិនីសម្រស់ស្ថិតក្រោមការគ្រប់គ្រងរបស់លោក ណាវ៉ាត់ ទទួលរងការរិះគន់ពីការខ្វះការប្រុងប្រយ័ត្ន។ ព្រោះមុននឹងចូលប្រឡូកក្នុងសង្វៀនសម្រស់ ម្ចាស់ជយលាភីលេខ១ Miss Grand 2022 គឺជាតារាចម្រៀងដែលសិចស៊ីមិនខ្វល់មាត់ញាតិ ជារឿយៗនាងជ្រើសរើសសំលៀកបំពាក់ដែលលេចយ៉ាងស៊ីជម្រៅដល់តំបន់កេរខ្មាស និងរឹបរាងបង្ហាញឲ្យឃើញដងខ្លួនរបស់នាង ហើយជាច្រើនដងចូលទៅក្នុងព័ត៌មានមិនល្អពីការស្លៀកពាក់ ជាពិសេសរឿងរ៉ាវចម្រូងចម្រាសរហូតទស្សនិកជនវិភាគលើរូបរាងរបស់នាងថែមទៀត។
ខាងក្រោមនេះជាឈុតទាំង១២ដែលបវរកញ្ញា Engfa Waraha ធ្លាប់ស្លៀកកន្លងមក ខណៈសំលៀកបំពាក់ខ្លះសឹងតែលេចកេរខ្មាសផងដែរ៖












ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ឈុតរបស់ Engfa ក្នុងកម្មវិធី Miss Grand ថៃ ផ្អើលឆាកបង្ហាញម៉ូដ ព្រោះតែសិចស៊ីនិងស្ដើងខ្លាំងពេក

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?