Connect with us

ជីវិតកម្សាន្ដ

តួ ទិនហ្វី ពោលពាក្យសោកស្ដាយខ្លាំង ដែលមិនបានផ្សះផ្សាជម្លោះ មុន Man Tat ​មរណភាព

បានផុស

នៅ

គិតមកទល់ពេលនេះ​ វាមាន​រយៈ​ពេល​ពីរ​ឆ្នាំ​ហើយ ចាប់​តាំង​ពី​ទទួល​មរណភាព​របស់​តារា​កំប្លែង Ng Man Tat ដែលបានស្លាប់ដោយសារជំងឺមហារីក​ថ្លើមក្នុងខែកុម្ភៈ ឆ្នាំ ២០២១ ក្នុងវ័យ៧០ ឆ្នាំ។

តារាកំប្លែង Man Tat ត្រូវបានគេចងចាំល្អខ្លាំងបំផុតសម្រាប់​ការងាររបស់​គាត់​ដែល​ដើរតួជាមួយទិនហ្វី (Stephen Chow) ដោយអ្នកទាំងពីរ​តែង​ដើរតួជាតួអង្គ​កំប្លុកកំប្លែង​នៅ​ក្នុង​ខ្សែ​ភាពយន្ត​ដូចជា Hail The Judge (១៩៩៤) និង Shaolin Soccer (២០០១) ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះជាយ៉ាងណាក៏ដោយ អ្នកទាំងពីរ​បានបែកបាក់គ្នានៅឆ្នាំ ២០០៤ បន្ទាប់ពីទិនហ្វីបានចោទប្រកាន់​ថា​បានរក្សាតួនាទីតួឯករបស់ Man Tat ក្នុងរឿង Kungfu Hustle សម្រាប់ខ្លួន​គាត់ទៅវិញ។ ប៉ុន្តែគួរឲ្យ​ស្តាយ ទិនហ្វី និង Man Tat មិនអាច​ផ្សះផ្សា​គ្នា​បាន​ទេ ​មុនពេល​លោកទទួល​មរណភាព​។ ​បច្ចុប្បន្ន​នេះទិនហ្វី ត្រូវរស់នៅជាមួយការ​សោកស្ដាយ​ទាក់ទងនឹង​មិត្តភាព​ដូច​ដែល​គាត់​ទើប​តែ​បាន​បង្ហាញ​នៅ​លើ​បណ្តាញ​សង្គម។

យ៉ាងណាមិញ ដើម្បីអបអរការទទួលបានអ្នកតាមដាន ១ លាននាក់នៅលើ IG ទិនហ្វីបានប្រាប់អ្នកគាំទ្ររបស់គាត់ឲ្យ​សួរនូវអ្វីទាំងអស់នៅក្នុងមតិយោបល់។ មួយសន្ទុះក្រោយមកទិនហ្វីបានចូលទៅ Instagram Stories របស់គាត់ដើម្បីឆ្លើយតប​ទៅនឹង​សំណួរ​ដែល​ទាក់ទាញ​ជាងគេ ដោយក្នុងនោះអ្នកគាំទ្រសួរថា តើលោកមាន​អ្វី​ចង់​និយាយ​ទៅ ​Man Tat?

ជាការឆ្លើយតបទៅកាន់ទស្សនិកជន ទិនហ្វីបានតបវិញទាំងអារម្មណ៍ចង់យំថា “ខ្ញុំស្រលាញ់អ្នក ខ្ញុំសោកស្តាយដែលមិនធ្លាប់បង្ហាញវាដោយផ្ទាល់” ។

យោងតាមរបាយការណ៍ក៏បានបញ្ចាក់ថា ទិនហ្វីមិនបានជួប Man Tat ជាលើកចុងក្រោយនោះទេ មុនពេលដែលគាត់ស្លាប់ដោយសារជំងឺ។ នៅពេលនោះទិនហ្វី ត្រូវបានដកស្រង់សម្តីដោយនិយាយថាគាត់ “នៅតែមិនអាចទទួលយកការស្លាប់របស់ Man Tat” ។ បន្ទាប់ពីស្លាប់របស់មិត្តសំឡាញ់ ទិនហ្វីបានបង្ហាញខ្លួននៅបុណ្យសពរបស់ Man Tat ដើម្បីគោរពគាត់ចុងក្រោយ​ ហើយក៏ត្រូវបានគេមើលឃើញថាជាការផ្សះផ្សារវាងអ្នកទាំងពីរផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាកំប្លែង Eric Tsang ថា រាល់ថ្ងៃលោកគេងត្រឹមតែ ៣ ម៉ោងប៉ុណ្ណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

ការដ្ឋាន ១ កន្លែង ក្នុងសង្កាត់ទួលទំពូងទី ២ យកកម្ទេចថ្មដាក់លើចំណីផ្លូវ នាំឲ្យផ្លូវកាន់តែតូចចង្អៀត

ជីវិតកម្សាន្ដ១២ នាទីutes មុន

តួអាចែវិលមកអាជីពវិញ ក្រោយបាត់មុខ៦ឆ្នាំពីវិស័យភាពយន្តចិន

សន្តិសុខសង្គម២២ នាទីutes មុន

ដំណាំថ្នាំជក់ពលរដ្ឋ ២៥ ០០០ដើម ត្រូវបានជនសង្ស័យលួចកាប់បំផ្លាញ ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួន

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

យោធាកូរ៉េខាងត្បូងសង្ស័យ​ថា កូរ៉េខាងជើង​​ត្រៀម​បញ្ជូន​ទ័ព​បន្ថែម​ទៅ​រុស្ស៊ី

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

លោក ត្រាំ៖ អាមេរិក និង​ចិន​អាច​ឈាន​ដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មរួម​គ្នា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានជាតិ៥ ម៉ោង មុន

ខេត្តក្រុង​ចំនួន ៤ ​មាន​រាជធានី​ភ្នំពេញ​ សន្ទស្សន៍​គុណភាពខ្យល់​​ពណ៌ក្រហម (ការបំពុល​ខ្លាំង)

ព័ត៌មានជាតិ២៣ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាមេរិក ត្រៀមដកទ័ព ២០ ០០០នាក់ចេញពីអឺរ៉ុប, ណាតូកំពុងបារម្ភ

Sokha Hotels

ព័ត៌មានពេញនិយម