Connect with us

ជីវិតកម្សាន្ដ

Jennie ទទួលការអញ្ជើញចូលរួមក្នុងមហោស្រពភាពយន្ត Cannes ឆ្នាំ ២០២៣

បានផុស

នៅ

Jennie សមាជិកក្រុម BLACKPINK បានទទួលការអញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្ត Cannes ឆ្នាំ ២០២៣ ដ៏ល្បីល្បាញក្នុងនាមជាតារាសម្តែងបន្ទាប់ពីមានវត្តមានក្នុងខ្សែភាពយន្ត “The Idol” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីព្រឹកថ្ងៃទី១៤ មេសាម ខាងមហោស្រពភាពយន្តអន្តរជាតិទីក្រុង Cannes បានប្រកាសពីបញ្ជីស្នាដៃភាពយន្តទាំងអស់ដែលត្រូវបានជ្រើសរើសមកប្រកួតប្រជែងគ្នា។ នៅក្នុងរឿងស៊េរី The Idol របស់ HBO ត្រូវបានដាក់ឈ្មោះ នេះមានន័យថាអ្នកដឹកនាំរឿងលោក Sam Levinson និងតួសម្តែងទាំងអស់បានទទួលការអញ្ជើញឱ្យចូលរួម ។

Jennie សមាជិកក្រុមBLACKPINK ក៏បានទទួលការអញ្ជើញពីមហោស្រពភាពយន្ត ហើយត្រូវចូលរួមក្នុងនាមតារាសម្តែង នេះអាចចាត់ទុកថាជារឿងខ្នាតធំមួយក្នុងអាជីពសម្ដែងរបស់តារាស្រីរូបនេះ។ ដូច្នេះហើយ ពេលនេះអ្នកគាំទ្រពិតជារំភើបចិត្តជាខ្លាំងនិងទន្ទឹងរង់ចាំការបង្ហាញខ្លួនរបស់ Jennie នៅក្នុងមហោស្រពភាពយន្តដ៏ល្បីមួយនេះ។

បច្ចុប្បន្ននេះ ខាងផលិកម្ម YG Entertainment មិនទាន់ឆ្លើយតបថា តើ Jennie នឹងចូលរួមជាមួយតួសម្តែងក្នុងរឿង The Idol ក្នុងមហោស្រពភាពយន្តឆ្នាំនេះឬយ៉ាងណានោះទេ។ ខណៈពេលដែរ BLACKPINK កំពុងបន្តដំណើរប្រគំតន្ត្រីទេសចរណ៍ពិភពលោករបស់នាង ជាមួយនឹងកាលវិភាគដ៏មមាញឹករបស់នាង Jennie នឹងត្រូវបង្ខំឱ្យរៀបចំពេលវេលាសមស្រប ប្រសិនបើនាងចង់ចូលរួមក្នុងមហោស្រពភាពយន្ត Cannes ។

ទន្ទឹមនឹងនោះ មហោស្រពភាពយន្តអន្តរជាតិ Cannes លើកទី ៧៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២៧ ឧសភានាពេលខាងមុខនេះ ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖BLACKPINK បំបែកឯតទគ្គកម្ម Guinness មាន​អ្នក​ចូល​មើល​ដល់ទៅ ៣០ ពាន់លាន​ដងក្នុង YouTube

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម