ជីវិតកម្សាន្ដ
Jungkook បរិច្ចាគប្រាក់ខ្ទង់ម៉ឺនដុល្លារដល់មន្ទីរពេទ្យកុមារកូរ៉េ
Jungkook ដែលជាសមាជិកនៃក្រុម BTS បានបរិច្ចាគប្រាក់ចំនួន ១ ពាន់លានវ៉ុន (ប្រហែល ៧៥០ ,០០០ ដុល្លារអាមេរិក) ទៅកាន់មន្ទីរពេទ្យកុមារនៃសាកលវិទ្យាល័យជាតិសេអ៊ូលដើម្បីប្រើប្រាស់ជាប្រយោជន៍ដល់កុមារឈឺ ។

ក្នុងនោះ ការបរិច្ចាគនេះត្រូវបានគេរំពឹងថានឹងត្រូវបានប្រើដើម្បីព្យាបាលកុមារមកពីគ្រួសារដែល មានប្រាក់ចំណូលទាប និងគម្រោងមជ្ឈមណ្ឌលថែទាំរួមបញ្ចូលគ្នា។ ជាមួយគ្នានេះ Jungkook បានផ្ញើសារបន្ទាប់ពីបរិច្ចាគប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ថា “ខ្ញុំសង្ឃឹមថាប្រាក់នឹងជួយកុមារមួយចំនួនដែលកំពុងរងទុក្ខ។ ខ្ញុំនឹងផ្គត់ផ្គង់ពួកគេឱ្យមានស្នាមញញឹមដែលមានសុខភាពល្អ” ។

នេះមិនមែនជាលើកទីមួយទេ ដែលតារាប្រុសរូបនេះ បានបរិច្ចាគប្រាក់យ៉ាងច្រើនដល់អង្គការនានា ។ រួមគ្នាជាមួយ Jungkook លោកបានបន្តសកម្មភាពបរិច្ចាគជាមួយ BTS ដោយនៅក្នុងខែ មករា ឆ្នាំ ២០១៧ ក្រុម BTS បានបរិច្ចាគ ១០០លានវ៉ុន (៧៦,០០០ ដុល្លារ) ដល់ក្រុមគ្រួសារ ៤១៦ ដែលរួមមានគ្រួសារដែលមានសមាជិកដែលបានស្លាប់ដោយសារគ្រោះមហន្តរាយកប៉ាល់ Sewol ។ ក្នុងឆ្នាំ ២០២០ BTS ក៏បានបរិច្ចាគ ១ លានដុល្លារដល់អង្គការដែលទាក់ទងនឹងយុទ្ធនាការប្រឆាំងការរើសអើងជាតិសាសន៍ផងដែរ។

លើសពីនេះ BTS ក៏បានបរិច្ចាគ ១ លានដុល្លារដល់ Live Nation ដែលជាអង្គការ global performance organization ដើម្បីគាំទ្រសិល្បករដែលកំពុងជួបការលំបាកផ្នែកសេដ្ឋកិច្ចដោយសារជំងឺរាតត្បាតថែមទៀតផង ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖BLACKPINK បង្ហាញវប្បធម៌ប្រពៃណីកូរ៉េ នៅលើឆាក Coachella

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ