Connect with us

ជីវិតកម្សាន្ដ

YG ស្នើឱ្យឈប់ផ្សព្វផ្សាយពាក្យចចាមអារ៉ាមស្នេហារវាង Rosé និង Kang Dong Won

បានផុស

នៅ

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចែករំលែកទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ Hankyung កាលពីព្រឹកថ្ងៃទី១៧ ខែមេសា ផលិតកម្ម YG Entertainment បានចេញមុខឆ្លើយតបចំពោះពាក្យចចាមអារ៉ាមណាត់ជួបរវាង Rosé និងតារាសម្ដែង Kang Dong Won ថា ផលិតកម្មមិនអាចបញ្ជាក់នូវពាក្យចចាមអារ៉ាមទាំងនោះឡើយ ព្រោះវាជាបញ្ហាឯកជនទាក់ទងនឹងសិល្បកររបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់រសេចក្តីថ្លែងការណ៍នេះហាក់ស្រពិចស្រពិល និងបង្ហាញចេតនាថា ការណាត់ជួបរវាង Rosé និង Kang Dong Won ជាការពិត ទើបទស្សនិកជនជាច្រើនយល់ថាតារាទាំងពីររូបទំនងជាមានទំនាក់ទំនងស្នេហានឹងគ្នាប្រាកដមែន។

ដោយសារពាក្យចចាមអារ៉ាមនៅតែបន្តចែកចាយ ផលិតកម្ម YG Entertainment បានចេញសេចក្ដីថ្លែងការណ៍បន្ថែម ដោយអំពាវនាវឱ្យឈប់ផ្សព្វផ្សាយពាក្យចចាមអារ៉ាមដែលគ្មានមូលដ្ឋានច្បាស់លាស់  និងស្នើឱ្យបញ្ឈប់ការចោទប្រកាន់សិល្បករទាំងពីរ ព្រោះវាជារឿងមិនពិត។

ផលិតកម្ម YG Entertainment បានផ្តល់ការឆ្លើយតបយ៉ាងច្បាស់លាស់ចំពោះការចោទប្រកាន់ជុំវិញការណាត់ជួបរវាង Rosé និង Kang Dong Won ថា  “ថ្វីត្បិត​តែ​យើង​ធ្លាប់​បាន​បញ្ជាក់​ពី​មុន​ថា យើង​មិន​អាចបញ្ជាក់​ពី​ជីវិត​ឯកជន​របស់​សិល្បករ​យើង​ក៏​ដោយ ប៉ុន្តែ​ឥឡូវ​នេះ​យើង​កំពុង​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ទៀត សូមបញ្ឈប់​ពាក្យ​ចចាមអារ៉ាមដែលបានរាលដាលពីមុនមក ​ព្រោះវា​គ្មាន​មូលដ្ឋានពិតនោះទេ​” ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ Park Seo Joon ធ្វើឱ្យហ្វេនលាន់មាត់សរសើរ ក្រោយបង្ហាញទង្វើជាសុភាពបុរសទៅកាន់ IU

ចុចអាន៖ Rosé និង Kang Dong Won ទំនងទាក់ទងគ្នាមែនហើយ ក្រោយ YG ចេញមុខឆ្លើយតប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម