Connect with us

ជីវិតកម្សាន្ដ

រឿន ណាត មោទនភាពក្នុងនាមជាកូនខ្មែរ ត្រូវបានអញ្ជើញធ្វើជាគណៈកម្មការកម្មវិធីអន្តរជាតិ

បានផុស

នៅ

បវរកញ្ញា​កម្ពុជា កញ្ញា រឿន ណាត បាន​បង្ហាញ​អារម្មណ៍​រំភើប និង​មោទនភាព​ខ្លាំង ក្នុងនាម​ជា​កូន​ខ្មែរ ត្រូវ​បាន​អញ្ជើញ​ធ្វើជា​គណៈកម្មការ​កម្មវិធី​អន្តរជាតិ គឺ Miss & Mister Celebrity International 2023 នៅ​ប្រទេស​ម៉ាឡេស៊ី នា​ពេល​ឆាប់ៗ​ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាកដ​ណាស់ បវរកញ្ញា​ឯក​ចក្រវាល​កម្ពុជា ឆ្នាំ ២០១៨ កញ្ញា រឿន ណាត បច្ចុប្បន្ន​ត្រូវ​បាន​អ្នកគាំទ្រ​សង្កេត​ឃើញ​ទាំង​ជីវិត​រស់នៅ​បែប​ឯកជន​ខាងក្រៅ និង​ក្នុង​វិថី​សិល្បៈ នាង​ហាក់​មាន​ភាព​លេចធ្លោ ហើយ​ជោគជ័យ​ព្រម​គ្នា​តែម្ដង។ កត្តា​នេះ​ហើយ​ទើប​ជំរុញ​ឲ្យ​អ្នក​គាំទ្រ តែង​លួច​សរសើរ​បវរកញ្ញា​រូប​នេះ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ស្រី​ស្អាត រឿន ណាត កន្លងមក ក៏​ធ្លាប់​បញ្ចេញ​ប្រាប់​នូវ​អារម្មណ៍​ផ្ទាល់​ខ្លួន​ដែល​ធ្វើ​ឲ្យ​ជីវិត​របស់​នាង​កំពុង​រក​ឃើញ​ក្តី​សុខ​ពិតប្រាកដ។ លើស​ពី​នេះ កាន់តែ​ធ្វើ​ឲ្យ រឿន ណាត មោទនភាព​ខ្លាំង​ថែមទៀត គឺ​ថ្មីៗ នាង ត្រូវ​បាន​អញ្ជើញ​ធ្វើជា​គណៈកម្មការ​កម្មវិធី​អន្តរជាតិ​មួយ។

ចំណាប់អារម្មណ៍​របស់​ស្រី​ស្អាត រឿន ណាត បាន​ថ្លែង​ប្រាប់​ដោយ​ក្តី​រំភើប​ថា «ពិត​ជា​មាន​មោទនភាព​ណាស់​សម្រាប់​នាង​ខ្ញុំ​ក្នុង​នាម​ជា​កូន​ខ្មែរ​មួយ​រូប​ដែល​បាន​ចូលរួម​ធ្វើជា​គណៈកម្មការ​កម្មវិធី​អន្តរជាតិ​ម្តង​ទៀត See you Malaysia»។ នាង​បន្ថែម​ទៀត​ថា «អគុណ​អ្នក​ទាំងអស់​គ្នា យើង​ឈាន​ជើង​កាន់តែ​ខ្លាំង»។ ជាមួយ​ដំណឹង​នេះ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​បង្ហាញ​ការ​ចូលរួម​អបអរសាទរ​គ្រប់គ្នា។

សូម​ជម្រាប​ដែរ​ថា កញ្ញា រឿន ណាត មួយ​រយៈ​នេះ​នាង​ហាក់​លេចធ្លោ​ខ្លាំង​លើ​រូប​សម្ផស្ស​ដ៏​ស្រស់​សោភា។ មិន​តែ​ប៉ុណ្ណោះ ជារឿយៗ បវរកញ្ញា​រូប​នេះ ក៏​ផ្ដើម​ក្លាហាន​ហ៊ាន​ទម្លាយ​នូវ​រូបភាព​សិច​ស៊ី រាង​ស្រឡូន សម្ញែង​ភ្នែក​មហាជន​ឲ្យ​ចាប់អារម្មណ៍​លើ​នាង​គ្រប់គ្នា​ផង​ដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៤ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ៩ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ៩ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម