Connect with us

ជីវិតកម្សាន្ដ

ហ៊ុយ យ៉ាឡេង សន្យាប្រឹងឲ្យអស់លទ្ធភាព ដើម្បីការពារថែរក្សាលើកតម្កើងសិល្បៈ ទៅកាន់ពិភពលោក

បានផុស

នៅ

ផលិតករ​ភាពយន្ត​ខ្មែរ​លោក ហ៊ុយ យ៉ាឡេង ថ្វីត្បិត​កន្លងទៅ​ត្រូវ​ខាតបង់​អស់​ទ្រព្យ​ពី​ខ្លួន​ក្នុង​ការ​ផលិត​រឿង​ក៏​ពិត​មែន ប៉ុន្តែ​លោក​នៅ​រក្សា​ជំហរ និង​ឆន្ទៈ សម្រាប់​លើក​ស្ទួយ​វិស័យ​សិល្បៈ​របស់​ខ្មែរ ដើម្បី​ផ្សព្វផ្សាយ​ទៅកាន់​ពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ឆន្ទៈ​របស់​លោក ហ៊ុយ យ៉ាឡេង ក៏បាន​ធ្វើការ​សន្យា ដោយ​ខិតខំ​ប្រឹង​ឲ្យ​អស់ពី​លទ្ធភាព ដើម្បី​ចូលរួម​ការពារ​ថែរក្សា​លើក​តម្កើង​សិល្បៈ​ទៅកាន់​ពិភពលោក។ លោក ហ៊ុយ យ៉ាឡេង បាន​និយាយ​ថា ឲ្យ​តែ​ឮ​ពាក្យ​ថា កូន​ខ្មែរ​មិន​គួរ​រំលង ខ្ញុំ​តែងតែ​មិន​រំលង ព្រោះ​ខ្ញុំ​ជា​កូន​ខ្មែរ។ លោក​ភ្ជាប់​ថា “​ទេព​ហត្ថា​ភាពយន្ត​ឯកសារ​មួយ​ដែល​និយាយ​ពី​ប្រវត្តិ​របាំ​ខ្មែរ មើល​រឿង​នេះ​បើ​អ្នក​ជា​ខ្មែរ អ្នក​នឹង​ឃើញ​ព្រលឹង​ដូនតា​នៅ​នឹង​មុខ​អ្នក​”។

លោក​បន្ត​ថា ដូនតា​យើង​ពូកែ​រក​អ្វី​ថ្លែង​ពុំបាន គ្រាន់តែ​យើង​ថែ​កេរ្តិ៍​ដូនតា​ក៏​មិនបាន​គង់​អស់​ដែរ បាត់បង់​ច្រើន​ណាស់ ដោយសារ​សង្គ្រាម​ផង មើល​ភាពយន្ត​នេះ​អ្នក​នឹង​បាន​យល់ ដូនតា​យើង​បាន​បង្កើត​សិល្បៈ​ផ្សារភ្ជាប់​នឹង​ធម្មជាតិ និង​ជីវិត ដែល​មើល​ទៅ​រស់រវើក។ ហ៊ុយ យ៉ាឡេង លើក​ឡើង​ថា ក្នុងនាម​ជា​កូនចៅ​ខ្មែរ ខ្ញុំ​សន្យា​ថា​ប្រឹង​ឲ្យ​អស់​លទ្ធភាព ដើម្បី​ការពារ ថែរក្សា លើក​តម្កើង​សិល្បៈ​យើង​ទៅកាន់​ពិភពលោក។

ផលិតករ​លោក ហ៊ុយ យ៉ាឡេង និយាយ​បន្ថែម​ថា សូម​អរគុណ​ដល់​ព្រះ​ម៉ែ​”​បុ​ផ្ផា​ទេវី​” ដែល​តស៊ូ​ថែរក្សា​សិល្បៈ​របាំ សូម​ឧទ្ទិស​បួងសួង សូម​គុណ​បារមី​ព្រះ​ម៉ែ ជួយ​ថែ​របាំ​ខ្មែរ​ឲ្យ​នៅ​ឋិតថេរ​ជា​អមត និង​អរគុណ​រោង​ភាពយន្ត​ដែល​នៅ​បន្ត​ចាក់​ភាពយន្ត​នេះ ទោះ​កូន​ខ្មែរ​មិនសូវ​គាំទ្រ​ភាពយន្ត​នេះ​ក៏ដោយ អ្នក​មិនទាន់​មើល​គួរ​ទៅ​មើល ពិសេស​អ្នក​សិល្បៈ​ទាំងអស់​គ្នា៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម២ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

Sokha Hotels

ព័ត៌មានពេញនិយម