ជីវិតកម្សាន្ដ
ក្រោយខកខាន ៣ ឆ្នាំ តារាម៉ូដែលមីយ៉ាន់ម៉ា Paing Takhon នឹងមកដល់កម្ពុជាល្ងាចនេះ
ជាដំណឹងមួយដ៏រំភើបក្រៃលែងនិងភ្ញាក់ផ្អើលជាខ្លាំងដល់អ្នកគាំទ្រកម្ពុជា បន្ទាប់ពីលោក សៀក លីដា ម្ចាស់ផលិតកម្ម LD picture បានប្រកាសថា តារាម៉ូដែលមីយ៉ានម៉ា លោក Paing Takhon នឹងមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោង ៤:៣០ រសៀលនេះហើយ។
តាមរយៈបណ្ដាញសង្គមផ្ទាល់របស់អ្នកដឹកនាំឆ្នើមរូបនេះបានសរសេរសារយ៉ាងវែងអន្លាយថា “After waiting 3 year, Finally we make it , Welcome to Cambodia បងប្អូនណាដែលជា Fan របស់គាត់អាចជួបគាត់ផ្ទាលនិងថតរូបជាមួយគាត់បាននៅប្រលានយន្ត ម៉ោង៤ល្ងាច, អរគុណ ដល់សន្តិភាព របស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចពុក ដែលធ្វើឲ្យប្រទេសយើងមានទំនាក់ទំនងល្អជាមួយគ្រប់ប្រទេស។ អរគុណដល់ក្រសួងវប្បធម៌ ជាពិសេសនាយកដ្ឋានភាពយន្ត និងលោក Pok Borak ដែលតែងតែជួយដោះស្រាយបញ្ហាលើគំរោងភាពយន្តរបស់ផលិតករគ្រប់រូប អរគុណ”។
យ៉ាងណាមិញក្រោយការប្រកាសមិនបានប៉ុន្មានផង អ្នកគាំទ្រកម្ពុជាជាច្រើនហាក់មានក្ដីរំភើបយ៉ាងខ្លាំងនិងសឹងមិនជឿថា លោកនឹងបង្ហាញវត្តមានលើទឹកដីកម្ពុជាម្ដងទៀតនោះទេ។ ជាពិសេសទស្សនិកជនខ្មែរបានចូលទៅស៊ែរនិងបញ្ចេញមតិគាំទ្រថា ពួកគេនឹងទៅអមដំណើរកំលោះសង្ហាមីយ៉ាន់ម៉ាពេលមកដល់ប្រលានយន្តហោះជាក់ជាមិនខានឡើយ។
ទោះយ៉ាងណា នេះមិនមែនជាលើកទីមួយទេដែលតារាម៉ូដែលស្រស់សង្ហារូបនេះមកប្រទេសកម្ពុជា ដោយកាលពីប៉ុន្មានឆ្នាំមុនលោកបានមកដល់ប្រទេសកម្ពុជាម្ដងរួចទៅហើយដើម្បីថតភាពយន្តខ្នាតធំរឿង “នាឡិការដាស់វិញ្ញាណវគ្គ ២ ឬ Red Wall” របស់ផលិតកម្ម LD ជាមួយម្ចាស់មកុដ Miss Grand Cambodia 2021 កញ្ញា ប៉ូ គីមថេងសុទ្ធធីតា៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Paing Takhon បង្ហោះសាររំលឹកការឈឺចាប់ខ្លាំង និងទុក្ខលំបាកកាលពីឆ្នាំមុន ក្នុងពន្ធនាគារ
-
សន្តិសុខសង្គម១៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?