ជីវិតកម្សាន្ដ
តារា ថៃ ម្នាក់ និងមិត្តប្រុសជានិស្សិតកងទ័ពជើងអាកាស ត្រូវគេប្រទះឃើញស្លាប់ក្នុងខុនដូ
សាកសពតារាស្រីថៃម្នាក់ដែលគេស្គាល់ថា Gie និងមិត្តប្រុសជានិស្សិតកងទ័ពជើងអាកាស ត្រូវគេរកឃើញនៅក្នុងបន្ទប់ខុនដូនៃទីក្រុងបាងកក ប្រទេសថៃ នារសៀលម្សិលមិញ ស្របពេលប៉ូលិសនិយាយថា អ្នកទាំងពីរត្រូវបានគេបាញ់ចំក្បាល។

លោកឧត្ដមសេនីយ៍ទោ Thiti Saeng បាននិយាយថា មិត្តភ័ក្ដិរបស់អ្នកស្លាប់បានខលមកកាន់មន្ត្រីប៉ូលិសពីស្ថានីយ Makkasan ថាបន្ទប់ខុនដូរបស់ជនរងគ្រោះមានការបាញ់ប្រហារគ្នា។ នៅពេលប៉ូលិសទៅដល់ បានរកឃើញសាកសពរបស់ Supitcha “Gie” Pridacharoen ដេកនៅលើឥដ្ធ នាងបានស្លាប់ដោយសារការបាញ់ប្រហារមួយគ្រាប់ចំក្បាល ខណៈនៅក្បែរនោះ មានសាកសពកងទ័ពជើងអាកាសថៃ ដែលត្រូវគេរាយការណ៍ថាជាកូនរបស់មន្ត្រីយោធាជាន់ខ្ពស់ គាត់ក៏ត្រូវបាញ់ចំក្បាលដូចគ្នា។
ក្នុងបន្ទប់ប៉ូលិសបានរកឃើញសំបកគ្រាប់កាំភ្លើងចំនួន២គ្រាប់ និងអាវុធមួយដើម ដែលទុកជាវត្ថុតាង។ យ៉ាងណាមិញពួកគេកំពុងស្ថិតក្នុងដំណើរការពិនិត្យវីដេអូ CCTV ដើម្បីកំណត់ថា តើភាគីទីបីពាក់ព័ន្ធនឹងការបាញ់ប្រហារនេះឬអត់។ ប៉ូលិសក៏បានប៉ាន់ស្មានថា ការបាញ់ប្រហារនេះកើតឡើងយ៉ាងហោចណាស់ ២៤ ម៉ោងមុនពេលរកឃើញសាកសព។
ប៉ូលិសដដែលក៏បានបន្ថែមទៀតថា ទំនាក់ទំនងរវាង Gie និងនិស្សិតកងទ័ពជើងអាកាសដែលមិនបញ្ចេញឈ្មោះ គឺមិនច្បាស់នៅដំណាក់កាលនេះទេ។ ចំណែកការបាញ់ប្រហារបានកើតឡើងនៅក្នុងបន្ទប់គេងរបស់ Gie ដែលមានទំហំតូច និងបិទដោយជញ្ជាំងបែងចែក ដែលអាចជាហេតុផលគ្មាននរណាម្នាក់នៅក្នុងអគាររាយការណ៍ថាបានឮសំឡេងកាំភ្លើង

ដោយឡែកអ្នកគ្រប់គ្រងរបស់ Gie បានបង្ហោះសារនៅលើទំព័រ Facebook របស់ Gie ទៅកាន់អ្នកតាមដានរបស់នាងចំនួន ១៩៤,០០០ថា នាងបានទទួលមរណភាពហើយ។ ចំណែកព័ត៌មានលម្អិតបន្ថែម នឹងត្រូវប្រកាស។ សូមអរគុណអ្នកទាំងអស់គ្នា ដែលតែងតែតាមដាន Gie កាលកន្លងមក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មានគេឃើញមិត្តប្រុសហៃសូ Songkran បណ្ដើរស្រីផ្សេងក្រៅពី Matt
ចុចអាន៖ត្រឹមឈុតហែលទឹកសាមញ្ញមិនមែនប៊ីគីនី Bella នៅតែទាញចំណាប់អារម្មណ៍ទស្សនិកជនរាប់លាន

-
សន្តិសុខសង្គម៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?