Connect with us

ជីវិតកម្សាន្ដ

ភ្ញាក់ផ្អើលស្មានថា ងិន ម៉ារ៉ាឌី ទៅប្រកួតបវរកញ្ញា Miss Grand Thailand 2023

បានផុស

នៅ

អ្នកគាំទ្រជាច្រើនពិសេសអ្នកនិយមតាមដានវិស័យដើរម៉ូដនៅកម្ពុជាបានបង្ហាញការភ្ញាក់ផ្អើលស្ទើរគ្រប់គ្នាបន្ទាប់ពីឃើញការបង្ហោះរូបភាពដោយគេសង្ស័យថា អ្នកនាង ងិន ម៉ារ៉ាឌី ដែលជាម្ចាស់មកុដ Miss Universe Cambodia​2021 ទៅចូលរួមការប្រកួត Miss Grand Thailand 2023។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់ណាប់អារម្មណ៍របស់មហាជនខាងលើក្រោយមានបានបង្ហោះចែករំលែកនូវរូចថតជាច្រើនសន្លឹកនៅលើបណ្តាញសង្គមបង្ហាញពីការប្រកួតបវរកញ្ញាក្នុងប្រទេសថៃដែលមានបេក្ខភាពម្នាក់មានមុខមាត់ស្រដៀងទៅនឹងស្រីស្អាត ងិន ម៉ារ៉ាឌី ។ នៅលើទំព័រផេក Team Cambodia Pageant ក៏បានបង្ហោះដែរថា មានការភ្ញាក់ផ្អេីលដោយលេចមុខ ងិន ម៉ារ៉ាឌី ក្នុងការប្រកួតបវរកញ្ញា Miss Grand Thailand 2023។

ទំព័រផេកដដែលបាននិយាយទៀតថា ដោយគ្រប់គ្នាលាន់មាត់ថា ប្រហែលជានាងលួចទៅប្រកួតស្ងាត់ៗ ក្រោយរៀបការរួច ប៉ុន្តែតាមពិតជាមនុស្សពីរផ្សេងគ្នា ដែលមេីលសឹងតែមិនដឹងដោយគិតថាមនុស្សតែមួយ។ ក្នុងនោះក៏មានការបញ្ចេញ​មតិប្រៀបធៀបដែរថា បេក្ខភាពរូបនេះដូចគ្នាទៅនឹង ម៉ារ៉ាឌី សឹងតែ១០០ភាគរយ ឯខ្លះទៀតថា ដូច៩៩ភាគរយ។

យ៉ាងណាក៏មានការបញ្ជាក់ទៀតថា មុខស្រដៀងតែដងខ្លួន ម៉ារ៉ាឌី គឺតូចល្អិតជាង ម្នាក់នេះមើលទៅខ្ពស់ ហើយមាឌធំ។ដោយក៏មានកានិយាយថាដូចខ្លាំង ទាំងការposeញញឹម សេីច គិតទៅ ពិភពលោកលេងសេីចណាស់។ ទោះបីបែបនេះក៏ដោយតែវាពុំមែនជាការពិតដែល ងិន ម៉ារ៉ាឌី ទៅចូលការប្រកួត Miss Grand Thailand 2023នោះទេ ខណ:ពេល​នេះនាងកំពុងធ្វើដំណើរកម្សាន្តជាមួយស្វាមីយ៉ាងផ្អែមល្ហែមក្រោយរៀបការជាមួយស្វាមី។

សូមបញ្ជាក់ថា បវរកញ្ញា ងិន ម៉ារ៉ាឌី បានសម្រេចចូលរោងការជាមួយស្វាមីលោក ទិត្យ វ៉ាន់ណូរ៉ា កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣កន្លងទៅ។ បន្ទាប់ពីមង្គលការបាន៣ថ្ងៃ ម៉ារ៉ាឌី និងស្វាមីបានដឹកដៃគ្នាដើរកម្សាន្តសាងភាពផ្អែមល្ហែមយ៉ាងមានសេចក្តីសុខ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ២ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម