ជីវិតកម្សាន្ដ
ម្ចាស់បទ”កំសាក” ចេញមកដាក់ចំៗថា លួចគេបានវាហំដល់គេដេញទាន់វាហេវ
អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក កំពុងផ្ទុះការចាប់អារម្មណ៍ និងវែកញែក បន្ទាប់ពីម្ចាស់បទ”កំសាក” គឺ លោក ប្រពៃ បានចេញសារជាបន្តបន្ទាប់ ដោយនិយាយសំដៅអ្នកដែលលួចរបស់គេ ប៉ុន្តែលោកមិនបានបង្ហាញថា ចង់និយាយលើរឿងអ្វីមួយ ឬ អ្នកណាទេ។

ក្រោយការបង្ហោះសាររបស់តារាចម្រៀង Original Song លោកប្រពៃ ភ្លាមៗនេះក៏មានការបញ្ចេញមតិលើកឡើងផ្សេងៗគ្នា ជជែកជុំវិញការបង្ហោះអត្ថន័យនោះ ខណៈខ្លះនិយាយថា សម្ដីចាក់ដោតណាស់។ ខ្លឹមសារដែលលោក ប្រពៃ លើកឡើងបានបង្ហាញដូច្នេះថា «ចោរលួចគេសោះ ដល់គេប្ដឹងប៉ូលិសឲ្យចាប់ បែរជាថាគេស្អប់ គេគុំកួន ខ្ញុំលួចតែបន្តិចតើ អញ្ចឹងក៏ចាប់ដែរ»។

តារាចម្រៀងប្រុសរូបនេះបាននិយាយខ្លីទៀតថា «លួចគេបានវាហំ ដល់គេដេញទាន់វាហេវ»។ ភ្លាមៗនោះក៏មានការបញ្ចេញទស្សនៈទៀតថា ហ៊ានពេកតិចដាច់ Verified វើយ។ ជាការឆ្លើយតបលោក ប្រពៃ ថា ដឹងស្អីទេ គេមានអ្វីត្រូវខ្វល់ Verified មិន Verified ខ្លាចតែដាច់ Channel ទេ លួចគេច្រើនពេក។

ជុំវិញការលើកឡើងខាងលើនេះ កម្ពុជាថ្មី នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៣ មិនអាចស្វែងរកការបកស្រាយបន្ថែមពីលោក ប្រពៃ បាននៅឡើយទេ។ ខណៈប្រធានបទលើកឡើងខាងលើពីសំណាក់លោកប្រពៃ កំពុងមានការវែកញែកចំពោះរឿងនេះផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ