Connect with us

ជីវិតកម្សាន្ដ

មន្រ្តីយោធាឆ្លើយតបជុំវិញមតិរិះគន់ចំពោះការអនុគ្រោះដល់ J-Hope ពេលចូលបន្ទាយ

បានផុស

នៅ

បន្ទាប់ចូលបំពេញកាតព្វកិច្ចយោធារបស់តារាចម្រៀង J-hope សមាជិក BTS កាលពីថ្ងៃទី១៨ ខែមេសា ស្រាប់តែលេចឮពាក្យចចាមអារ៉ាមថា លោកបានទទួលការអនុគ្រោះ ពេលចូលទៅបន្ទាយហ្វឹកហាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី២១ ខែមេសា មានសេចក្តីរាយការណ៍ថា មន្ត្រីជាន់ខ្ពស់នៃជួរកងទ័ពបានផ្តល់ការអនុគ្រោះដល់ J-hope ដែលបានចូលទៅក្នុងអង្គភាព Baekho នៃមជ្ឈមណ្ឌលហ្វឹកហ្វឺន ជ្រើសរើសកងពលលេខ ៣៦ នៅខេត្ត Gangwon ។

តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ចូល​បម្រើ​ការងារ មាន​ការ​តាំង​បង្ហាញ​អេឡិច​ត្រូនិក​នៅ​ច្រក​ចូល​អង្គភាព Baekho ដែល​សរសេរ​ថា «មាន​តែ​យានជំនិះ​មួយ​ប៉ុណ្ណោះអាច​ចូល​ក្នុង​អង្គភាព​បាន»។ លើសពីនេះ យានជំនិះដែលចូល និងចេញតាមច្រកចូល ត្រូវបានបញ្ឈប់ម្តងមួយៗ និងផ្តល់សំបុត្រ បន្ទាប់ពីពួកគេបានជូនដំណឹងអំពីការចុះឈ្មោះចូលបម្រើការងាររួចរាល់។

ប៉ុន្តែករណីនេះបែរជាត្រូវបានលើកលែងចំពោះ J-hope ពេលចូលបន្ទាយ ខណៈប្រព័ន្ធផ្សព្វផ្សាយបានឃើញរថយន្តដល់ទៅ ៦គ្រឿង មកពីភ្នាក់ងាររបស់គាត់ HYBE ចូលមកក្នុងអង្គភាព ដែលនេះបង្កឱ្យមតិរិះគន់ថា មន្ត្រីយោធាមានភាពលម្អៀងចំពោះតារាល្បី ដោយអនុញ្ញាតឱ្យរថយន្តជាច្រើនគ្រឿងអាចបើកបរចូលបន្ទាយបាន ស្របពេលដែលយោធាផ្សេង បែរជាអនុញ្ញាតឱ្យរថយន្តតែមួយទោវិញ។

ជាការឆ្លើយតប មន្ត្រីយោធាបានបញ្ជាក់ថា ការជូនដំណឹងអំពីរថយន្តតែមួយ មិនមែនជាច្បាប់អនុវត្តដាច់ខាតនោះទេ ប៉ុន្តែវាគឺសម្រាប់គោលបំណងសុវត្ថិភាព ហើយនរណាក៏អាចនាំយករថយន្តលើសពីមួយ ប្រសិនបើចាំបាច់។

ការជូនដំណឹងអំពីយានយន្តតែមួយ គឺសម្រាប់គោលបំណងត្រួតពិនិត្យសុវត្ថិភាព ប៉ុន្តែមិនមានការណែនាំ ឬបទប្បញ្ញត្តិណាមួយដែលត្រូវបានបង្ខិតបង្ខំនោះទេ។ ទាហាន​ទូទៅ​ក៏អាច​ចូល​ជាមួយ​យានជំនិះ​ច្រើន​ក្នុង​កាលៈទេសៈ​ដែល​មិន​អាច​ចៀស​បាន​ដែរ។ មិនមានការរឹតបន្តឹងលើចំនួនសមាជិកគ្រួសារ មិត្តភក្តិ ឬភ្ញៀវនៃទាហានចុះឈ្មោះអាចចូលបាននោះទេ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ បែកធ្លាយវីដេអូសិច​របស់តារារ៉េបតៃវ៉ាន់ តាមអ៊ីនធឺរណិត

ចុចអាន៖ ប្រវត្តិនិងស្នាដៃខ្លះៗរបស់ Moonbin សមាជិក Astro មុនពេលលោកទទួលមរណភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣៩ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ១ ម៉ោង មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ១ ម៉ោង មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម