ជីវិតកម្សាន្ដ
Mai Davika បង្អួតភូមិគ្រឹះថ្មី តម្លៃជាង ២០០លានបាត
តារាសម្ដែង និងបង្ហាញម៉ូដថៃដ៏ជោគជ័យ Mai Davika Horne បានបង្អួតភូមិគ្រឹះថ្មីសន្លាង ដែលទើបសង់រួចរាល់ ខណៈតម្លៃសរុបមានចំនួនដល់រាប់រយលានបាតឯណោះ។

តារាស្រី Mai Davika បានបង្ហាញរូបភាពផ្ទះថ្មីរបស់ខ្លួននៅលើបណ្តាញសង្គម ដែលមើលទៅពិតជាស្រស់ស្អាត និងប្រណីតខ្លាំងមិនចាញ់វិមានពួកអភិជនឡើយ។ តាមរយៈរូបភាពដែល Mai Davika បានចែករំលែកភូមិគ្រឹះថ្មីនេះ រួមមានអាងហែលទឹក បន្ទប់ទទួលទានអាហារ និងបន្ទប់ទទួលភ្ញៀវ សុទ្ធសឹងប្រណីតៗទាំងអស់។

ជាមួយគ្នានេះ ម្ចាស់ភូមិគ្រឹះទម្លាយថា នាងបានចំណាយទំហំទឹកប្រាក់ជាង ២០០លានបាត (ប្រហែល ៥.៨លានដុល្លារអាមេរិក) សម្រាប់ការសាងសង់ផ្ទះទាំងមូល ដែលក្នុងនោះរួមទាំងគ្រឿងសង្ហារិមទំនើបៗផងដែរ ហើយក្នុងពេលឆាប់ៗខាងមុខ នាងនឹងរើចូលនៅភូមិគ្រឹះថ្មីនេះ។
ដោយឡែកមិត្តភក្តិ និងអ្នកគាំទ្រ ក្រោយបានឃើញការបង្ហោះរបស់ Mai Davika គ្រប់គ្នាចូលបញ្ចេញមតិអបអរសាទរគ្នាយ៉ាងច្រើនកុះករ ព្រមចង់ឲ្យនាងធ្វើឃ្លីបអំពីភូមិគ្រឹះទាំងមូលឲ្យមើលផងដែរ៕



ប្រែសម្រួល៖ សន្យា
ចុចអាន៖ ក្រៅពីសិល្បៈ Mai Davika រកចំណូលពី YouTube ដល់ទៅខ្ទង់លានដុល្លារក្នុងមួយខែៗ
ចុចអាន៖ ធ្លាប់បដិសេធច្រើនដង តែអ្នកគាំទ្រមិនជឿថា អតីតមិត្តប្រុស Prang និង Ploy អត់ទាក់ទងគ្នា

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?