ជីវិតកម្សាន្ដ
BLACKPINK បង្កើតប្រវត្តិសាស្ត្រជាក្រុមចម្រៀងទីមួយ មានការស្ទ្រីមលើសពី ១០ ពាន់លានលើ Spotify
ក្រុមចម្រៀងស្រី BLACKPINK បានបំបែកឯកទកម្មមួយក្រោយពីមួយទៀតជាបន្តបន្ទាប់ បានក្លាយជាក្រុមចម្រៀងស្រីទីមួយក្នុងប្រវត្តិសាស្ត្រដែលមានការស្ទ្រីមលើសពី ១០ ពាន់លាននៅលើវេទិកាតន្ត្រី Spotify

នៅថ្ងៃទី ២២ ខែមេសា ក្រុមចម្រៀង BLACKPINK ទទួលបានការស្ទ្រីមលើសពី ១០ ពាន់លាននៅលើវេទិកាតន្ត្រី Spotify ជាមួយនេះ ពួកគេបានក្លាយជាក្រុមចម្រៀងស្រីដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលសម្រេចបានជោគជ័យយ៉ាងដូច្នេះ។ គួរកត់សម្គាល់ថា BLACKPINK សម្រេចបាននូវចំណុចនេះ បើទោះបីជាមានការផ្អាករយៈពេល ២ ឆ្នាំក្នុងអាជីពរបស់ពួកគេ ។

ជាមួយនឹងកម្រិតនៃការស្ទ្រីម Spotify របស់ពួកគេ BLACKPINK បានបង្ហាញពីប្រជាប្រិយភាពជាសកលរបស់ពួកគេម្តងទៀត មិនត្រឹមតែជាក្រុមប៉ុណ្ណោះទេ ប៉ុន្តែក៏ក្នុងនាមជាសមាជិកផងដែរ។ ម៉្យាងវិញទៀត BLACKPINK ថ្មីៗនេះបានសម្តែងជាក្នុងនាមជាសិល្បករជួរមុខនៅមហោស្រពតន្ត្រី Coachella ។ បន្ទាប់ពីបញ្ចប់ការសម្តែង Coachella ក្រុម BLACKPINK ពួកគេនឹងបន្តដំណើរការ ប្រគំតន្ត្រីទេសចរណ៍ពិភពលោករបស់ពួកគេ “BORN PINK” ។

យ៉ាងណាមិញ ថ្មីៗនេះ ការប្រគំតន្ត្រី “BORN PINK” របស់ BLACKPINK ក៏បានក្លាយជាការប្រគំតន្ត្រីទេសចរណ៍ដែលរកចំណូលបានខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រដោយរកបាន ៧៨.៥ លានដុល្លារអាមេរិក៕
ប្រែសម្រួល៖នាងតូច

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?