Connect with us

ជីវិតកម្សាន្ដ

ពេជ្រ សូលីកា ប្រកាសសញ្ញាភ្លើងខៀវ បើកបេះដូងជាថ្មី

បានផុស

នៅ

បន្ទាប់ពី​សម្ពាយ​ឈ្មោះ​ជា​អ្នក​មេម៉ាយ​ចាយ​សម្រស់​មួយ​រយៈ​ធំ ស្រាប់តែ​តារា​ចម្រៀង​អ្នកនាង ពេជ្រ សូលីកា ប្រកាស​សញ្ញា​ភ្លើង​ខៀវ​ទទួល​ស្នេហ៍​ថ្មី ដើម្បី​ស្អំ​បេះដូង​ដែល​បាន​ប្រេះឆា​អស់​មួយ​រយៈ​កាល​កន្លង​មក​នោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ការ​ពិត ពេជ្រ សូលីកា មួយ​រយៈ​ចុង​ក្រោយ​នេះ នាង​ហាក់​ជួប​ប្រទះ​នូវ​រឿងរ៉ាវ​ស្មុគស្មាញ និង​មិន​សប្បាយ​ចិត្ត​មួយ​ចំនួន ពោល​ចាប់​តាំងពី​មាន​ដំណឹង នៃ​ការ​បែកបាក់​ស្វាមី។ ហើយ​កាលពី​ថ្មីៗ​នេះ អ្នកគាំទ្រ​ក៏បាន​ចាប់អារម្មណ៍​ឃើញ​អ្នក​ម្ដាយ Single រូប​នេះ ហាក់​មាន​ភាព​រឹងមាំ​ឡើងវិញ ពិសេស​រាល់​ដំណើរ​កម្សាន្ត​ទៅ​កន្លែង​នានា ពេជ្រ សូលី​កា តែង​បង្ហាញ​ទឹកមុខ​សប្បាយរីករាយ ដើម្បី​រំសាយ​អស់​ទុក្ខ​កង្វល់។

យ៉ាងណាមិញ​រឿង​ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​កាន់តែ​ចាប់​អារម្មណ៍​ថែមទៀត​នោះ កាលពី​ល្ងាច​ថ្ងៃ​ទី ២២ ខែ​មេសា ឆ្នាំ ២០២៣ តារា​ចម្រៀង​មាន​ឈ្មោះ​ជា​មេម៉ាយ​កូន​មួយ ពេជ្រ សូលីកា បាន​ចេញ​មក​ប្រកាស​ក្តែងៗ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ថា នាង​កំពុង​ត្រូវការ​អ្នក​ស្អំ​បេះដូង។ សំណេរ​នេះ បាន​ធ្វើ​ឲ្យ​បុរសៗ​ជាច្រើន ស្នើ​សុំ​ដាក់​ពាក្យ​ចូល​ក្នុង​បេះដូង ពេជ្រ សូ លីកា គ្រប់គ្នា។

មិន​ខុស​គ្នា​ប៉ុន្មាន​ជាមួយ​ខ្លឹមសារ​ខ្លី​ខាង​លើ​នេះ​ទេ ស្រី​ស្អាត ពេជ្រ សូលីកា ក៏បាន​បង្ហោះ​សារ​ខ្លី​ដោយ​លើក​ឡើង​ថា «បើក​ដៃ​ឲ្យ​ញ៉ែ​ហើយ ម៉េច​ក៏​មិន​ញ៉ែ»។

គួរ​រម្លឹក​ថា កន្លងមក​មាន​អ្នកគាំទ្រ​មួយ​ចំនួន​បាន​ដាក់​មន្ទិល​សង្ស័យ​ថា អ្នកនាង ពេជ្រ សូលីកា អាច​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​កំលោះ​សង្ហា ថុល សុ​ភិ​ទិ។ ប៉ុន្តែ​ដំណឹង​នេះ​ត្រូវ​បាន សូលី​កា និង ភិទិ ធ្លាប់​បាន​ជម្រះ​មន្ទិល​ស្នេហ៍​រួចហើយ​ថា ពួកគេ​គ្រាន់តែ​ជា​អ្នក​រួម​ការងារ​ជាមួយគ្នា​ប៉ុណ្ណោះ ហើយ​រឿង​ស្នេហា​គឺ​មិន​ពិត​ទេ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ នាទីutes មុន

យុវជនម្នាក់​បើក​រថយន្ត​បុក​កង់​បី​ឥណ្ឌា​នៅ​ខណ្ឌ​ទួកគោក ព្យាយាម​បើក​រត់​គេច​ត្រូវ​ប្រជាពលរដ្ឋដេញតាមឃាត់បាន​នៅ​ខណ្ឌ​៧មករា

ព័ត៌មានជាតិ៤៨ នាទីutes មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ទោះរៀនដល់ណាក៏ដោយ តែបើគ្មានសីលធម៌ហើយ គឺគ្មានអ្នកគោរពឡើយ

ជីវិតកម្សាន្ដ៥០ នាទីutes មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ហុងកុងនឹងហាមឃាត់ការជក់បារីអេឡិច​ត្រូនិចនៅទីសាធារណៈនៅឆ្នាំ​២០២៦

ខណ្ឌចំការមន
សន្តិសុខសង្គម១ ម៉ោង មុន

ឃាត់ខ្លួនមុខសញ្ញាឆក់៣នាក់ ក្រោយធ្វើសកម្មភាពឆក់បានសម្រេចនៅខណ្ឌចំការមន

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម៩ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១១ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

អគ្គិភ័យ
សន្តិសុខសង្គម១១ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ១០ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម