ជីវិតកម្សាន្ដ
James Jirayu បង្ហោះរូបគូស្នេហ៍លើកដំបូង ធ្វើឱ្យហ្វេនស្រីៗខូចចិត្តព្រាត
ថ្វីត្បិតប្រកាសទំនាក់ស្នេហាជាមួយគ្នាប៉ុន្មានឆ្នាំមកហើយក្ដី ប៉ុន្តែតារាសម្ដែង James Jirayu និងមិត្តស្រីក្រៅរង្វង់សិល្បៈ Foam មិនធ្លាប់បង្ហោះរូបគូយ៉ាងបើកចំហនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនពួកគេឡើយ ទើបតែថ្មីៗនេះ James បានបង្អួតរូបគូជាលើកដំបូង ដែលបានធ្វើឱ្យអ្នកគាំទ្រស្រីៗ នាំគ្នាខូចចិត្តព្រាតតែម្ដង។

រូបថតគូស្នេហ៍ដែលអ្នកគាំទ្រកម្រឃើញ ត្រូវបាន James Jirayu បង្ហោះកាលពីម្សិលមិញ នៅលើបណ្ដាញ IG ដែលរូបនេះ ជារូបដែលពួកគេបានធ្វើដំណើរទៅលេងសមុទ្រជាមួយគ្នាយ៉ាងផ្អែមល្ហែម និងរីករាយ។ មិនត្រឹមតែបង្អួតរូបគូនោះទេ តារាប្រុសវ័យ ២៩ឆ្នាំរូបនេះ ថែមទាំងសរសេរខេបសិនយ៉ាងរ៉ូមែនទិក និងបាន Tag នៅលើ IG របស់ Foam ទៀតផង។

ក្នុងចំណោមមតិនៅលើការបង្ហោះរបស់ James Jirayu អ្នកគាំទ្រនាំគ្នាសរសើរថា វាជារូបគូដែលគួរឲ្យស្រឡាញ់ណាស់ ព្រមទាំងផ្អែមខ្លាំងផងដែរ ប៉ុន្តែជាមួយគ្នានោះ ហ្វេនស្រីៗរបស់តារាសម្ដែងរូបនេះ ភាគច្រើនបានសរសេរហាក់អន់ចិត្តថា ហេតុអ្វីនារីម្នាក់នោះទេមិនមែនជាខ្លួនគេ។ ទោះសរសេរបែបនេះក្ដី ពួកគេនៅតែចូលរូមអបអរសាទរ James Jirayu និង Foam ៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ ស្រលាញ់គ្នាជិត ១០ ឆ្នាំ Mak ទម្លាយថ្ងៃផ្ដើមស្នេហ៍ដំបូងជាមួយមិត្តស្រី ក្រោយកៀកថ្ងៃរៀបការ
ចុចអាន៖ Justin Bieber ទម្លាយអារម្មណ៍ថា ខ្លួនឈឺចិត្តខ្លាំង ក្រោយគេរិះគន់ភរិយាកប់ៗមាត់

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា