ជីវិតកម្សាន្ដ
ពូ ឃ្លាំង លើកហេតុផលតារាចម្រៀងល្បី និងខ្លួនឯង
ពូ ឃ្លាំង ដែលជាតារាចម្រៀងរ៉េបជើងចាស់ល្បីឈ្មោះ បានចេញមកនិយាយចំៗ ដោយគ្មានការលាក់លៀមតាមរយៈការលើកហេតុផលតារាចម្រៀងល្បី និងរូបលោកដោយផ្ទាល់។

តារាចម្រៀង ពូ ឃ្លាំង បានលើកឡើងថា តារាចម្រៀងទាល់តែបានលុយច្រើន សមនឹង Credit បានច្រៀង, តារាចម្រៀងទាល់តែឆាកធំបានច្រៀង។ តារាចម្រៀងទាល់តែមានរូប Banner ធំ ក្នុងកម្មវិធីធំ បានច្រៀង។ ពូ ឃ្លាំង ច្រៀង និងសម្ដែង ដើម្បីចែករំលែកការស្រលាញ់ដល់កូនខ្មែរគ្រប់រូប។ ពូ ឃ្លាំង ច្រៀង និងសម្ដែងចេញពីបេះដូង ព្រោះតែមានអ្នកស្រលាញ់ និងចូលចិត្ត ពូ។

ពូ ឃ្លាំង និយាយបន្ថែមថា ការចូលចិត្ត ការគាំទ្រ ស្នាមញញឹមរបស់អ្នកទាំងអស់គ្នា ជាកម្លាំងចិត្តសម្រាប់ ពូ ឃ្លាំង បន្តនៅក្នុងវិស័យចម្រៀងមួយនេះទៀត។ ពូ ឃ្លាំង បានត្រៀមរួចរាល់ជាមួយបទ «ផ្ទះតូច តែបេះដូងធំ»។

គួរបញ្ជាក់ថា អំឡុងរយៈកាលប៉ុន្មានខែចុងក្រោយនេះ មហាជន និងអ្នកគាំទ្រ បានសង្កេតឃើញតារាចម្រៀងរ៉េប និងចូលចិត្តបទញាក់កន្ត្រាក់អារម្មណ៍ សប្បាយៗ DJ ឃ្លាំង ហៅ ពូ ឃ្លាំង បានបង្ហាញវត្តមានមកផលិត និងច្រៀងបទចម្រៀងឡើងវិញ បន្ទាប់ពីបាត់មុខឈឹងក្នុងវិស័យសិល្បៈអស់រយៈពេលប្រមាណជិត ១០ ឆ្នាំ កន្លងទៅ៕
អត្ថបទ ៖ ចាន់រ៉ា


-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៨ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១២ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា