ជីវិតកម្សាន្ដ
កៀកថ្ងៃរៀបការមែនទែន Mark-Kimberly ស្រាប់តែប្រកាសលក់ផ្ទះ
មុនថ្ងៃចូលរោងជ័យ មកដល់នៅចុងឆ្នាំ២០២៣នេះ គូស្នេហ៍ Mark-Kimberly ស្រាប់តែប្រកាសលក់ផ្ទះលំហែផ្ទាល់ខ្លួន នៅក្បែរក្រុងបាងកក បង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រយ៉ាងខ្លាំង។

ផ្ទះលំហែប្រណីតមួយខ្នង នៅចម្ងាយប្រមាណ ១១៦គីឡូម៉ែត្រ ពីទីក្រុងបាងកក ត្រូវបាន Mark និង Kimberly ប្រកាសលក់បន្ទាន់ មូលហេតុដោយសារពួកគេពុំមានពេលថែទាំគ្រប់គ្រាន់ ហើយក៏គ្មានពេលទៅសម្រាកលំហែនោះដែរ។

តាមរយៈសារបង្ហោះដោយគូស្នហ៍តារាមួយគូនេះ បានឱ្យដឹងថា ផ្ទះមួយខ្នងនោះជាផ្ទះ សម្រាប់វិស្សមកាលរបស់ពួកគេ ដែលវាមានទីតាំងស្ថិតនៅខេត្ត Nakhon Nayok ភាគឦសានទីក្រុងបាងកក។ ផ្ទះនេះមានបន្ទប់គេង ២បន្ទប់ បន្ទប់ទឹក ២បន្ទប់ និងរានហាលយ៉ាងទូលាយ។ មិនតែប៉ុណ្ណោះក្បែរផ្ទះមានទីលានវាយកូនហ្គោល នៅជិតតំបន់ទេសចរណ៍ និងហ៊ុំព័ទ្ធដោយជួរភ្នំ ព្រមទាំងបឹងយ៉ាងស្រស់ស្អាតផងដែរ។ យ៉ាងណាមិញ ចំពោះតម្លៃប៉ុនណានោះ ម្ចាស់ផ្ទះមិនទាន់បង្ហើបនោះទេ៕



















ប្រែសម្រួល៖ សន្យា
ចុចអាន៖ ស្រលាញ់គ្នាជិត ១០ ឆ្នាំ Mak ទម្លាយថ្ងៃផ្ដើមស្នេហ៍ដំបូងជាមួយមិត្តស្រី ក្រោយកៀកថ្ងៃរៀបការ
ចុចអាន៖ មិនទាន់ធំផង Weir កំណត់អាយុឱ្យកូនស្រីមានមិត្តប្រុសបាត់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ