ជីវិតកម្សាន្ដ
មូលហេតុតារាល្បីៗនៅ ថៃ សម្រុកប្រកាសប្រេះឆាក្នុងឆ្នាំតែមួយ ទោះស្រលាញ់គ្នាជិត ១០ ឆ្នាំ
ក្នុងអំឡុងពេលនេះ នៅក្នុងប្រទេសថៃមានព័ត៌មានគូស្នេហ៍ជាច្រើនបានប្រកាសប្រះឆាគ្នា សឹងថាកើតឡើងជារៀងរាល់ថ្ងៃ ស្របពេលដែលមហាជនក៏លើកទឹកចិត្ត និងសង្ឃឹមថាពួកគេត្រលប់មកត្រូវរ៉ូវគ្នាវិញ។
ជាមួយគ្នានេះដែរ ទំព័រ Jay Moi 108 ដ៏ល្បីក្នុងប្រទេសក៏ធ្លាប់ទម្លាយពីគូស្នេហ៍ច្រើនគូដែលធ្លាយចចាមអារ៉ាមបែកបាក់គ្នា ដោយថាចាប់ពីពេលនេះតទៅ នឹងមានព័ត៌មានតារាល្បីៗបែកគ្នាច្រើនគូ មិនបង្ហោះរូបភាពប្តីប្រពន្ធ លែងtagឲ្យគ្នានៅទីនេះហើយ! ក្នុងនោះមានទាំងតារាជើងចាស់ ស្ថិតក្នុងវិថីសិល្បៈអស់ពេលជាយូរថែមទៀតផង។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះទំព័រដដែលក៏បានទម្លាយមូលហេតុពិតប្រាកដ ដែលនាំឲ្យគូស្នេហ៍តារាល្បីៗជាច្រើនគូបញ្ចប់ឋានៈជាប្ដីប្រពន្ធនិងគូស្នេហ៍។ ចំពោះមូលហេតុពិតនោះគឺពួកគេលែងខ្វល់ពីគ្នា! ចំណង់ចំណូលចិត្តក្នុងជីវិតវាបានផ្លាស់ប្ដូររៀងខ្លួន។ ជាពិសេសភាពជាប់លាប់ចាប់ផ្ដើមខុសគ្នា អ្វីៗចាប់ផ្ដើមមិនសប្បាយចិត្តជាមួយគ្នា ក្នុងនាមជាគូស្នេហ៍។
ទោះយ៉ាងណាក៏ដោយ មកទល់ពេលនេះរាប់ទាំងចុងឆ្នាំ២០២២និងដើមឆ្នាំ២០២៣ មានគូស្នេហ៍តារាថៃជាច្រើនបានប្រកាសប្រេះឆាលែងជាគូស្នេហ៍ ជាគូស្វាមី-ភរិយា ក្រោមហេតុផលរស់នៅមិនចុះសម្រុងគ្នា និងលែងចំណង់ចំណូលចិត្តលែងស្រដៀងគ្នាទៀត ខណៈគូស្នេហ៍ខ្លះ មានជនទី៣ជ្រៀតជ្រែកទំនាក់ទំនងពួកគេ៕





ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២៣ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ