Connect with us

ជីវិតកម្សាន្ដ

ប្តីប្រពន្ធ Lee Seung Gi បរិច្ចាគថវិកាខ្ទង់ម៉ឺនដុល្លារ ដើម្បីធ្វើអំពើមនុស្សធម៌

បានផុស

នៅ

តារាសម្តែង-ចម្រៀង Lee Seung Gi និងភរិយាបានបរិច្ចាគថវិកាចំនួន ១១០ លានវ៉ុន (ប្រហែល៨២.២៨៤ ដុល្លារអាមេរិក) ដល់កាកបាទក្រហមកូរ៉េ ដើម្បីផ្គត់ផ្គង់ម្តាយនិងទារកដែលកំពុងខ្វះខាត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េ Lee Seung Gi និង Lee Da In បានបរិច្ចាគប្រាក់ ចំនួន ១១០ លានវ៉ុន(ប្រហែល ៨២,២៨៤ ដុល្លារអាមេរិក) ដែលជាអំណោយអាពាហ៍ពិពាហ៍របស់ពួកគេដល់កាកបាទក្រហមកូរ៉េ។ អំណោយនេះនឹងត្រូវប្រើសម្រាប់ជួយដល់ម្តាយ និងទារកដែលខ្វះខាត ព្រមទាំងជនរងគ្រោះដោយសារភ្លើងឆេះព្រៃ Gangneung។

ជាមួយគ្នានេះ Lee Seung Gi និង Lee Da Yin បានរៀបមង្គលការនៅថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៣ ដោយពួកគេបានបានរៀបចំពិធីមង្គលការនៅសណ្ឋាគារលំដាប់ផ្កាយ៥ ដែលចំណាយថវិកាអស់ប្រមាណអស់ជាង ១០ ម៉ឺនដុល្លារអាមេរិក ។ ជាពិសេសអ្នកទាំងពីរបានបរិច្ចាគថវិកាយ៉ាងច្រើនដល់កាកបាទក្រហមកូរ៉េ ជាអំណោយក្រោយពូកគេរៀបអាពាហ៍ពិពាហ៍រួច ។

យ៉ាងណាមិញនេះមិនមែនជាលើកទីមួយទេ ដែលប្តីប្រពន្ធ Lee Seung Gi បរិច្ចាគថវិកាជាច្រើនជួយដល់សង្គម កាលពីពេលថ្មីនេះតារាចម្រៀងនិងសម្តែងរូបនេះទើបតែបរិច្ចាគថវិកាទៅឲ្យ KAIST ឫ (Korea Advanced Institute of Science & Technology) ដែលជាគម្រោងអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងប្រទេសកូរ៉េ ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖ផ្ទុះការចាប់អារម្មណ៍រូបថតរបស់ J-Hope សមា ជិក BTS ក្នុងនាមជាទាហាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម