ជីវិតកម្សាន្ដ
តួសម្ដែង Harry Potter ស្វាគមន៍កូនដំបូងជាមួយគូស្នេហ៍
លោក Daniel Radcliffe តួសម្ដែង Harry Potter ជាមួយអ្នកស្រី Erin Darke ដែលជួបគ្នាតាំងពីឆ្នាំ ២០១២ បានប្រកាសម្ដងរួចមកហើយថាពួកគេកំពុងទន្ទឹងរង់ចាំផ្លូវកូនដំបូងកាលពីខែមីនាកន្លងផុតទៅ ។


ថ្មីៗនេះគេថតបានសកម្មភាពគូស្នេហ៍ខាងលើកំពុងរុញរទេះទារកនៅក្នុងទីក្រុងញូវយ៉ក បើយោងតាមប្រភពច្បាស់លាស់បានឲ្យដឹងថាតារាស្រីវ័យ ៣៨ ឆ្នាំ Erin ពិតជាទើបសម្រាលកូនពិតមែន ។
យ៉ាងណាក្ដីភេទទារកឬថ្ងៃខែកំណើតមិនបានបញ្ចេញឡើយ ដឹងត្រឹមថាពួកគេកំពុងសប្បាយចិត្តជាខ្លាំងដែលមានសមាជិកគ្រួសារដល់ទៅបីនាក់ ។ លើសពីនេះអ្នកទាំងពីរបានបញ្ចេញអារម្មណ៍ពិតទៅកាន់គ្រួសារនិងមិត្តភ័ក្ដិទៀតផងថា “វាជាពេលវេលាដ៏គួរឱ្យរំភើបមិនគួរឱ្យជឿ” ។

មួយវិញទៀតលោក Daniel Radcliffe អាយុ ៣៣ ឆ្នាំធ្លាប់បកស្រាយថាខ្លួន និង Erin ចុះសម្រុងគ្នាខ្លាំងណាស់ព្រោះពួកគេជាមិត្តល្អនឹងគ្នា ដូច្នេះគ្រួសារតូចរបស់លោកប្រាកដជាពោរពេញដោយក្ដីស្រលាញ់និងទុកចិត្តគ្នាយ៉ាងកក់ក្ដៅជាមិនខាន ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ នេះជាស្ថានភាពបច្ចុប្បន្នរបស់តួទាំង ៦ ក្នុងរឿង Harry Potter ក្រោយបញ្ចាំងចប់ ២១ឆ្នាំ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?