Connect with us

ជីវិតកម្សាន្ដ

តារាសម្ដែងសញ្ជាតិកាណាដាម្នាក់ស្លាប់ ក្រោយវះកាត់មុខ ១២ ដងឲ្យដូច Jimin

បានផុស

នៅ

សារព័ត៌មានអង់គ្លេស Daily Mail បានរាយការណ៍កាលពីថ្ងៃទី ២៤ ខែមេសាថា តារាសម្តែងជនជាតិ កាណាដាម្នាក់បានទទួលមរណភាពក្នុងមន្ទីរពេទ្យនៅប្រទេសកូរ៉េខាងត្បូង ក្រោយទទួលការវះកាត់កែសម្ផស្សចំនួន ១២ ដងឱ្យស្រដៀងនឹង Jimin សមាជិកក្រុម BTS ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍បានឱ្យដឹងថា តារាសម្តែងជនជាតិកាណាដាឈ្មោះ Saint Von Colucci (អាយុ ២២ ឆ្នាំ) បានទទួលមរណភាពនៅព្រឹកថ្ងៃទី ២៣ ខែមេសានៅឯមន្ទីរពេទ្យក្នុងប្រទេសកូរ៉េ ខាងត្បូងដោយសារតែផលវិបាកនៃការវះកាត់កែសម្ផស្សដែលគាត់បានទទួលកាលពីប៉ុន្មានខែមុន ។

ខាងកាសែត Daily Mail បានអះអាងថា ” Von Colucci បានទៅជួបគ្រូពេទ្យដើម្បីវះកាត់ថ្គាមគាត់ក្នុងខែវិច្ឆិកា ឆ្នាំ ២០២២។ បន្ទាប់ពីការវះកាត់យ៉ាងប្រថុយប្រថាន តារាសម្តែងរូបនេះបានឆ្លងមេរោគ ហើយត្រូវចាក់បញ្ចូលក្នុងបំពង់ខ្យល់ ប៉ុន្តែបានស្លាប់ប៉ុន្មានម៉ោងក្រោយមក។ Saint Von Colucci ចង់បានមុខស្រដៀងនឹង Jimin របស់ BTS ដូច្នេះគាត់បានធ្វើការវះកាត់កែសម្ផស្សចំនួន ១២ ក្នុង ប៉ុន្មានឆ្នាំកន្លងមកនេះ។ គាត់បានចំណាយប្រាក់ប្រហែល ២២០,០០០ ដុល្លារលើការវះកាត់ ថ្គាម ការកែមុខ ការលើកចិញ្ចើម ការវះកាត់ច្រមុះ ការកាត់បបូរមាត់ជាដើម ។

យ៉ាងណាមិញ Saint Von Colucci គឺជាតារាសម្តែងជនជាតិកាណាដា ប៉ុន្តែបានផ្លាស់ទៅប្រទេសកូរ៉េក្នុងឆ្នាំ ២០១៩ ដើម្បីបន្តអាជីព។ នៅប្រទេសកូរ៉េគាត់បានជួបការលំបាកក្នុងការទទួលបានការសម្តែង ដោយសារតែគាត់មានអារម្មណ៍ថាមានការរើសអើង លើរូបរាងរបស់លោកខាងលិច​​ ទើបតារាសម្តែងរូបនេះធ្វើការវះកាត់កែសម្ផស្ស ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖ប្តីប្រពន្ធ Lee Seung Gi បរិច្ចាគថវិកាខ្ទង់ម៉ឺនដុល្លារ ដើម្បីធ្វើអំពើមនុស្សធម៌

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម៥ ម៉ោង មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ៨ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ១៥ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ចរាចរណ៍១៤ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម