ជីវិតកម្សាន្ដ
មិនទាន់ជាគូស្នេហ៍ច្បាស់ការ តែសកម្មភាព Ploy និងតារារ៉េប Tong លើសពីផ្អែមល្ហែម
ថ្វីត្បិតតែតារាសម្ដែង Ploy Chermarn និងតារារ៉េប Tong Twopee មិនទាន់ប្រកាសពីទំនាក់ទំនងថាជាមិត្ត ឬជាស្នេហាច្បាស់ការក្ដី តែរាល់សកម្មភាពរបស់ពួកគេទស្សនិកជនអាចទាយបានដោយងាយថាលើសពីមិត្ត។
ទន្ទឹមនោះគ្នានោះដែរ កាលពីពេលថ្មីៗនេះ Ploy-Tong បានទៅលំហែកាយនៅកោះ Phuket ជាមួយមិត្តភក្តិមួយក្រុម។ ក្នុងនោះខាងភាគីបុរសក៏បាន Live ផ្ទាល់បង្ហាញពីពេលវេលាដ៏គួរឲ្យស្រលាញ់បំផុតរបស់នារីម្នាក់ដែលអង្គុយក្បែរលោក ពេលកំពុងជិះទូកកម្សាន្តហិតដើម្បីក្លិនសមុទ្រ។
ទោះយ៉ាងណា ក្រោយឃ្លិបរបស់តារារ៉េបរូបនេះបង្ហោះជាសាធារណៈមិនបានប៉ុន្មានផង មហាជនជាច្រើនបានសូលទៅបញ្ចេញមតិម្ដងហើយម្ដងទៀត ដោយនិយាយដូចៗគ្នាថា ពួកគេគឺជាគូស្នេហ៍ដែលស្រលាញ់គ្នាខ្លាំង។ ព្រោះមិនថាមើលទៅទីណាទេ ពិភពលោកទាំងមូលប្រែពណ៌ផ្កាឈូកពីស្នេហារបស់ Ploy-Tong។ លើសពីនេះ រាល់សកម្មភាពរបស់ភាគីម្ខាងបានបង្ហាញពីក្ដីស្រលាញ់ និងការយកចិត្តទុកដាក់ឲ្យគ្នាទៅមក។
យ៉ាងណាមិញ Ploy Chermarn ធ្លាប់បានបង្ហោះរូបថតគូស្នេហ៍មួយសន្លឹក ដើម្បីបញ្ជាក់ពីភាពច្បាស់លាស់នៃទំនាក់ទំនងរវាងនាងនិងតារារ៉េប Tong ដែលពេលនេះវាកំពុងតែចាប់ផ្តើមយ៉ាងស្រស់ស្អាតជាមួយនឹងរូបភាពដើរទន្ទឹមគ្នា កាន់ដៃគ្នាយ៉ាងស្អិតល្មួត រួមជាមួយចំណងជើងដ៏ផ្អែមល្ហែមថា “I tell the stars about you”៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មូលហេតុតារាល្បីៗនៅ ថៃ សម្រុកប្រកាសប្រេះឆាក្នុងឆ្នាំតែមួយ ទោះស្រលាញ់គ្នាជិត ១០ ឆ្នាំ
ចុចអាន៖រៀមច្បង Ploy ប្រកាសពីទំនាក់ទំនងរបស់នាងជាមួយតារារ៉េប Tong ច្បាស់ការហើយ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់