Connect with us

ជីវិតកម្សាន្ដ

Haerin សមាជិកក្រុម NewJeans នឹងក្លាយជាទូតសុឆន្ទៈឲ្យម៉ាកយីហោ Dior

បានផុស

នៅ

Haerin គឺជាសមាជិកចុងក្រោយនៃក្រុម NewJeans នឹងត្រូវជ្រើសរើសជាក្លាយជាទូតសុឆន្ទៈឲ្យម៉ាកយីហោប្រណិតប្រណិតរបស់បារាំង Dior ស្របពេលបង្ហាញខ្លូននៅលើទស្សនាវដ្ដីជាមួយផលិតផលប្រេននេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី ២៦ ខែមេសា ទស្សនាវដ្ដី WWD បានរាយការណ៍ថា តារាស្រី Haerin សមាជិកក្រុមនារី K-pop NewJeans បានក្លាយជាឯកអគ្គរាជទូតម៉ាក Dior ដែលតំណាងឲ្យផ្នែកនៃគ្រឿងអលង្ការ ម៉ូដសំលៀកបំពាក់កាបូក និងគ្រឿងសម្អាង។ ខាងផលិតកម្មបានប្រកាសថា “នេះគឺជាឱកាសមួយដើម្បី អបអរសាទរទំនាក់ទំនងដ៏មានសិទ្ធិដែលកាន់តែជិតស្និទ្ធជាងពេលណាទាំងអស់រវាង NewJeans និង Dior” ។ រវាងភាពឆើតឆាយ និងភាពក្លាហាន ជាមិត្តភាពតែមួយគត់ក្នុងនាមភាពច្នៃប្រឌិត។

ជាពិសេសនៅលើបណ្តាញសង្គមផ្លូវការរបស់ NewJeans Haerin ត្រូវបានប្រកាសជាទូតសុឆន្ទៈសាកលសម្រាប់គ្រឿងអលង្ការ ម៉ូដសំលៀកបំពាក់កាបូក និងគ្រឿងសម្អាងរបស់ Dior។ ជាមួយគ្នា Haerin មានវត្តមាននៅលើក្របទស្សនាវដ្តី Vogue Korea Digital edition ខែឧសភា ឆ្នាំ ២០២៣ ជាមួយនឹងសំលៀកបំពាក់និងគ្រឿងប្រើប្រាស់ដែលឧបត្ថម្ភដោយ Dior ។

ដូច្នេះហើយ Haerin គឺជាសមាជិកចុងក្រោយនៃក្រុម NewJeans ដើម្បីក្លាយជាជាទូតសុឆន្ទៈឲ្យម៉ាកយីហោ Dior។ ទន្ទឹមនឹងនេះ Hanni បានក្លាយជាទូតសុឆន្ទៈរបស់ Gucci, Hyein បានក្លាយជាទូតសុឆន្ទៈ Louis Vuitton, Danielle បានក្លាយជាទូតសុឆន្ទៈរបស់ Burberry ហើយ Minji បានក្លាយជាទូតសុឆន្ទៈឪ្យម៉ាក Chanel ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖តារាសម្ដែងសញ្ជាតិកាណាដាម្នាក់ស្លាប់ ក្រោយវះកាត់មុខ ១២ ដងឲ្យដូច Jimin

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ហេសបូឡា បដិសេធ​មិនទម្លាក់​​អាវុធ​ បើ​​​អ៊ីស្រាអែល​​នៅ​តែ​មាន​វត្តមាន​ក្នុង​ប្រទេស​លីបង់

ព័ត៌មានជាតិ១១ នាទីutes មុន

មេទ័ពជើកគោកម៉ាឡេស៊ី នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ពិភាក្សាស៊ីជម្រៅកិច្ចសហប្រតិបត្តិការយោធា

ព័ត៌មានជាតិ១ ម៉ោង មុន

លោក អ៊ុំ រាត្រី សសើរដល់កងកម្លាំង និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលរក្សាសុខសុវត្ថិភាពបានយ៉ាងល្អ ក្នុងថ្ងៃចូលឆ្នាំ

ជីវិតកម្សាន្ដ១ ម៉ោង មុន

អេមមី ប៊ិះសន្លប់ក្រោយឆាក ធ្វើឱ្យ ខាន់ ជេមស៌ ពោលសរសើរកូនស្រីព្រោះទំនួលខុសត្រូវខ្ពស់នឹងការងារ

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ-កម្មការិនី ២៣នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ សង្ស័យពុលអាហារ

Sokha Hotels

ព័ត៌មានពេញនិយម