Connect with us

ជីវិតកម្សាន្ដ

Katy Perry ទទួលការអញ្ជើញឲ្យសម្ដែងក្នុងពិធីឡើងគ្រងរាជ្យរបស់ស្តេច Charles

បានផុស

នៅ

តារាចម្រៀង Katy Perry នឹង​ក្លាយ​ជា​សិល្បករ​ម្នាក់​ក្នុង​ចំណោម​សិល្បករ​ដែល​ទទួល​បាន​កិត្តិយស​ត្រូវបានអញ្ជើញឲ្យសម្ដែងក្នុងពិធីឡើងគ្រងរាជ្យស្តេច Charles នៃចក្រភពអង់គ្លេសនាពេលខាងមុខនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងបទសម្ភាសន៍ជាមួយ Access Hollywood នាង Katy Perry បាននិយាយអំពីការសម្តែងនៅឯពិធីឡើងគ្រងរាជ្យរបស់ស្តេច Charles ក្នុងខែឧសភា។ ក្នុងនោះ តារាចម្រៀងស្រីរូបនេះក៏បានបង្ហើបបន្ថែមទៀតអំពីបទ ចម្រៀងដែលនាងជ្រើសរើសមកសម្ដែង។ Katy Perry ចែករំលែកថា “ខ្ញុំពិតជា មានអំណរគុណណាស់ដែលបានមានឱកាសនេះ ហើយខ្ញុំបានគិតអំពីបទចម្រៀងដែលខ្ញុំអាចច្រៀងសម្រាប់ឱកាសពិសេសនេះ ដើម្បីគាំទ្រដល់គ្រួសាររាជវង្សអង់គ្លេស” ។

គឺពិតជាណាស់តារាចម្រៀង Katy Perry ជាទូតសុឆន្ទៈសម្រាប់អង្គការសប្បុរសធម៌ The British Asian Trust ដែលសហស្ថាបនិកដោយ King Charles តាំងពីឆ្នាំ ២០២០ ដូច្នេះការទទួលយកកម្មវិធីរបស់នាងមិនមែនជាព័ត៌មានគួរឱ្យភ្ញាក់ផ្អើលពេកនោះទេ។ ក្រៅពី Katy Perry ការប្រគុំតន្ត្រីនៅឯពិធីឡើងគ្រងរាជ្យរបស់ស្តេច Charles ក៏មានការចូលរួមដូចជាតារាចម្រៀង lionel richie , Andrea Bocelli, ក្រុមចម្រៀងអង់គ្លេស Take That, Bryn Terfel ។

ទន្ទឹងនឹងនោះ កាលពីមុន មានសេចក្តីរាយការណ៍ថាមានតារាចម្រៀងល្បីៗសញ្ជាតិអង់គ្លេសជាច្រើនរួមមាន Elton John, Ed Sheeran, Harry Styles, Adele បានបដិសេធការអញ្ជើញឱ្យសម្តែង ក្នុងពិធីឡើងគ្រងរាជ្យរបស់ស្តេច Charles ។

យ៉ាងណាមិញ ពិធីឡើងគ្រងរាជ្យរបស់ស្តេច Charles និងម្ចាស់ក្សត្រី Camilla នឹងធ្វើឡើងនៅ Westminster Abbey (ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស) នៅថ្ងៃទី ៦ ខែឧសភា។ នៅក្នុងនោះ ការប្រគុំតន្ត្រីគ្រងរាជ្យនឹងប្រព្រឹត្តទៅនៅថ្ងៃបន្ទាប់ ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖តួសម្ដែង Harry Potter ស្វាគមន៍កូនដំបូងជាមួយគូស្នេហ៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម