ជីវិតកម្សាន្ដ
Matt ទម្លាយថា នាងបែកគ្នាជាមួយមិត្តប្រុសយូរហើយ និងគ្មានជនទីបីពាក់ព័ន្ធ
បន្ទាប់ពីលេចឮនៅពាក្យចចាមអារ៉ាមរវាងគូស្នេហ៍តារាសម្ដែង Matt Peeranee និងមិត្តប្រុស Songkran Techanarong រហូតធ្វើឲ្យមហាជនជាច្រើនមានតែការងឿងឆ្ងល់ថា តើស្ថានភាពអ្នកទាំងពីរនៅតែអាចប្រើពាក្យថាសង្សារបានដូចធម្មតាឬយ៉ាងណា។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ អ្នកសារព័ត៌មានបានសាកសួរនាងក្នុងសន្និសីទសារព័ត៌មាននៃការកម្មវិធីសម្ពោធ BRAND NEW RENATAR ‘PRESS CONFERENCE’ A MAGICAL SHOWCASE ពីស្ថានភាពបេះដូង និងទំនាក់ទំនង ជាមួយនឹងមិត្តប្រុសអភិជន ដោយនាងបានផ្ដល់ចម្លើយច្បាស់លាស់លែងមានមន្ទិលសង្ស័យបន្តទៀត។

តារាម្ដែងរូបនេះបាននិយាយច្បាស់ៗថា ”តាមពិត Matt បានបែកគ្នាតាំងពីខែធ្នូឆ្នាំមុន។ ប៉ុន្តែដោយសារយើងនៅមានកិច្ចការដែលត្រូវធ្វើជាមួយគ្នា ទើបត្រូវនៅបន្តរហូត។ ម្យ៉ាងទៀត ដោយសារតែ Matt គិតគូរដល់គ្រួសារចាស់ទុំរបស់គាត់ផង។ ព្រោះអ្នករាល់គ្នាចិត្តល្អជាមួយ Matt ជាខ្លាំង”។
លើសពីនេះតួឯកស្រីក្នុងរឿង “កូនក្រមុំរីករាយ” បានបន្ថែមទៀតថា ចំណែកហាងការ៉េមដែលមានហ៊ុនរួមគ្នាឥឡូវ Matt នៅតែបន្តហ៊ុនជាមយយគ្នា។ ចំណែកបញ្ហាផ្លូវចិត្ត Matt ពេលនេះលែងខកចិត្តហើយ។ ហើយការបែកគ្នារបស់យើងក៏មិនមានពាក់ព័ន្ធនឹងភាគីទីបីដូចដែលលេចឮកន្លងមកនោះទេ។
ជាចុងក្រោយ នាងក៏បាននិយាយទាំងញញឹមថា សម្រាប់មតិយោបល់ដែលនឹងចូលមក នាងអាចទទួលយកអ្វីគ្រប់យ៉ាងដែល Matt តែងតែទទួលបាន ហើយនឹងបន្តទទួល។ ប៉ន្តែមតិរិះគន់ជាន់ពន្លិចនាងសុំមិនយកទុកក្នុងខ្លួនឡើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Bella ថា ទោះឃ្លាតច្រើនឆ្នាំ តែក្ដីស្រលាញ់ចំពោះបុរសម្នាក់នោះនឹងមិនប្រែប្រួល

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត