ជីវិតកម្សាន្ដ
Kimberly លើកកន្លែងរៀបការ មិនមែននៅអាល្លឺម៉ង់ដូចគ្រោងទេ
ថ្លែងទៅកាន់បទសម្ភាសន៍ក្នុងសន្និសីទសារព័ត៌មានមួយនាពេលថ្មីៗនេះ តារាសម្ដែង Kimmy Kimberly បញ្ជាក់ច្បាស់ថា នាងលើកពិធីមង្គលរបស់ខ្លួនពីស្រុកកំណើតនៅអាល្លឺម៉ង់ទៅរៀបចំនៅលើទឹកដីអ៊ីតាលីវិញ ដោយសារអាកាសធាតុមិនអំណោយផល។

ចំពោះមូលហេតុដែលនាំឱ្យ Kimberly សម្រេចចិត្តប្ដូរទីតាំងរៀបការ នាងប្រាប់អ្នកសារព័ត៌មានថា ដោយសារក្នុងអំឡុងខែកញ្ញា នៅអាល្លឺម៉ង់មានអាកាសធាតុត្រជាក់ពេក ផ្ទុយពីនៅអ៊ីតាលី ដែលមានអាកាសធាតុត្រជាក់ល្មម ចំណែកទេសភាពក៏ស្រស់ស្អាត និងរ៉ូមែនទិកផងដែរ។

ពេលនេះដំណើរការរៀបចំពិធីមង្គលការនៅក្នុងប្រទេសអ៊ីតាលី បានរួចរាល់ប្រហែល ៩០ភាគរយរួចទៅហើយ ពោលគឺកូនកំលោះ និងកូនក្រមុំត្រៀមតែខ្លួនដើរចូលរោងជ័យប៉ុណ្ណោះ។ សម្រាប់ភ្ញៀវចូលរួមនៅអ៊ីតាលី មិនសូវមានច្រើននោះទេ មានត្រឹមមិត្តស្និទ្ធស្នាលប្រហែល ៣០នាក់ ដែលនឹងហោះទៅជាមួយកូនកំលោះ-ក្រមុំ។

ដោយឡែកចំពោះពិធីនៅប្រទេសថៃវិញ នឹងធ្វើឡើងនៅចុងខែវិច្ឆិកា ហើយទីកន្លែងមិនទាន់ត្រូវបានសាមីខ្លួនបញ្ជាក់ច្បាស់នោះទេ ប៉ុន្តែទំនងជានៅ Khao Yai ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ឆ្នាំ២០២៣ Kimberley កើនទ្រព្យសុទ្ធមិនធម្មតា និងកំពុងត្រៀមទទួលមរតករាប់លានដុល្លារ
ចុចអាន៖ កូនស្រីជាទូតសុឆន្ទៈឱ្យប្រេន CELINE ទាំងមូល តែម្ដាយ Lisa ប្រើការបូបតម្លៃថោកៗ

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?