Connect with us

ជីវិតកម្សាន្ដ

ម្ដាយ Matt បង្ហោះសារវែងអន្លាយលើកទឹកចិត្តកូនស្រី ក្រោយបែកបាក់ជាមួយ Songkran

បានផុស

នៅ

ក្រោយពេលតារាស្រី Matt Peranee ចេញមុខបញ្ជាក់ការពិតពីការបែកបាក់គ្នាជាមួយមិត្តប្រុសហាយសូរ Songkran ជាផ្លូវការ ម្ដាយរបស់នាងបានចេញមកសរសេរសារយ៉ាងវែងអន្លាយ ដើម្បីលើកទឹកចិត្តកូនស្រី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលដែលមហាជនកំពុងផ្ទុះមតិរិះគន់លើ Matt ធ្ងន់ៗ ជុំវិញការចែកផ្លូវជាមួយមិត្តប្រុសអភិជន ថានាងជាតារាស្រីប្ដូរមុខសង្សាររាប់មិនអស់ ម្ដាយរបស់នាងបានបង្ហោះសារមួយជូនមួយកូនស្រីតាមរយៈ Instagram ផ្ទាល់ខ្លួនរបស់គាត់។

ក្នុងខ្លឹមសារសរសេរថា “៣៤ឆ្នាំហើយ កូនស្រីតែម្នាក់របស់ ម៉ែនី។ ទាំង​ម្តាយ​និង​កូនយើង​បាន​ឆ្លង​កាត់​រឿង​ជា​ច្រើន​ជាមួយ​គ្នា រហូតដល់ម្តាយយល់យ៉ាងជ្រៅអំពីចិត្តកូន។ ស្នេហាអាចបង្កើតគ្រួសារដ៏មានសុភមង្គល និងអាចធ្វើឱ្យយើងហ៊ានធ្វើអ្វីគ្រប់យ៉ាងដើម្បីវា សូម្បីតែរឿងដែលយើងមិនធ្លាប់គិតពីមុនមកថា យើងនឹងអាចធ្វើបានក៏ដោយ។ ប៉ុន្តែវាមិនមែនជាអ្វីគ្រប់យ៉ាងនៃជីវិតយើងទេ។

កូនត្រូវចាំថា កូនគឺជាជាបេះដូង ថ្លើមប្រមាត់នៃម្តាយ…មិនថាកូនប្រឈមមុខនឹងស្ថានភាពបែបណានោះទេ យើងនឹងនៅជាមួយគ្នាដោយគ្មានលក្ខខណ្ឌ។ បន្តដំណើរទៅមុខជានិច្ចណា៎កូន ហើយអភិវឌ្ឍខ្លួនឯងគ្រប់ជំហាន។ ឧបសគ្គគឺជាឧបករណ៍របស់យើងឱ្យទៅមុខ។ ត្រូវចងចាំវា ហើយឆ្លងកាត់អ្វីៗគ្រប់យ៉ាងដោយសុភាពរាបសា។

ម៉ែប្រាថ្នាចង់ឱ្យកូន ត្រៀមខ្លួនដោយចិត្តទូលាយ និងប្រាជ្ញា។ រាងកាយ និងចិត្តដែលមានសុខភាពល្អ ត្រូវការក្ដីស្រឡាញ់ពីមនុស្សជុំវិញខ្លួន មិនមែនតែម្នាក់នោះទេ។ ម៉ែ​ស្រឡាញ់​កូន​ខ្លាំង​បំផុត​ ពី Maenee” ។

ក្រោយការបង្ហោះរបស់ម្តាយ Matt Peranee បានចូលចុចបេះដូង និងបញ្ចេញមតិដោយដាក់ emoji ញញឹមក្រោមសាររបស់គាត់៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ កូនស្រីជាទូតសុឆន្ទៈឱ្យប្រេន CELINE ទាំងមូល តែម្ដាយ Lisa ប្រើការបូបតម្លៃថោកៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២២ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ៤៩ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៥០ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៥៦ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម