ជីវិតកម្សាន្ដ
ក្រុមចម្រៀងនារី Kpop ជំនាន់ទី ៣ កំពុងមានទីផ្សារនៅអន្តរជាតិ
ក្រុមចម្រៀងនារី Kpop ជំនាន់ទី៣កំពុងវាយលុកទីផ្សារអន្តរជាតិ ដោយបញ្ជាក់ពីភាពល្បីល្បាញទូទាំងពិភពលោក ហើយបច្ចុប្បន្ននេះ ក្រុមចម្រៀងនារីជំនាន់ទីបីនេះដែលមានប្រជាប្រិយភាព បង្កើតការចាប់អារម្មណ៍ជាសកលជាពិសេស ។
ខាងក្រោមនេះគឺជាក្រុមចម្រៀងនារី Kpop ជំនាន់ទី ៣ កំពុងមានទីផ្សារនៅអន្តរជាតិ៖
១. ក្រុម TWICE

បន្ទាប់ពីការប្រកាសថាសមាជិកទាំងអស់បានបន្តកិច្ចសន្យារបស់ពួកគេ TWICE បានចាប់ផ្តើមដំណើរប្រគុំតន្រ្តីទេសចរណ៍ពិភពលោកលើកទី ៥ “READY TO BE” ជាមួយនឹងការសម្តែងនៅទីក្រុង សេអ៊ូលនៅថ្ងៃទី ១៥ និង ១៦ ខែមេសា។ ចាប់ពីខែឧសភាក្រុមនេះនឹងវាយលុកទីក្រុងនានាទូទាំង ប្រទេសអូស្ត្រាលី ជប៉ុន និងអាមេរិកខាងជើងម្តងមួយៗ លើសពីនេះទៅទៀត សំបុត្រចូលទស្សនាការប្រគុំតន្ត្រីរបស់ TWICE នៅតាមទីក្រុងធំៗដូចជា MetLife Stadium និង SoFi Stadium ត្រូវបានលក់អស់ក្នុងលឿនបំផុត ដែលធ្វើឱ្យក្រុមចម្រៀងនារី JYP ក្លាយជាតារាស្រី Kpop ដំបូងគេដែលសម្រេចបាននូវស្នាដៃបែបនេះ ។
២. ក្រុម BLACKPINK

ម៉្យាងវិញទៀត BLACKPINK ថ្មីៗនេះបានបង្កើតប្រវត្តិសាស្ត្រជាសិល្បករ Kpop ដំបូងគេដែលជាសិល្បៈករជួរមុខបានសម្តែងក្នុងកម្មវិធី Coachella Valley Music and Arts Festival ។ ជាមួយនឹងការសម្តែងការប្រគុំតន្ត្រីចំនួន ២៦ លើនៅ ១៨ ទីក្រុង (កំពុងដំណើរការ) ការប្រគុំតន្ត្រីទេសចរណ៍ ពិភពលោករបស់ BLACKPINK ក៏បានបំបែកឯតទគ្គកម្ម ហើយបានក្លាយជាការប្រគំតន្ត្រីទេសចរ ណ៍ដែលរកចំណូលបានខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រសម្រាប់ក្រុមនារី ។
៣. ក្រុម Mamamoo

សម្រាប់កៅអីដែលទិញជាមុនសម្រាប់ការប្រគុំតន្ត្រីរបស់ Mamamoo ត្រូវបានលក់អស់ភ្លាមៗនៅ ពេលដែលការលក់សំបុត្រត្រូវបានបើក ជាមួយនឹងការសំដែងត្រូវបានធ្វើឡើងនៅទូទាំង ៩ ទីក្រុង របស់សហរដ្ឋអាមេរិក។ ជាងនេះទៅទៀត Mamamoo ក៏បង្ហាញពីភាពល្បីល្បាញរបស់ពួកគេនៅ អាស៊ីផងដែរ ដោយMamamoo បានរៀបចំការសម្តែងសរុបចំនួន ១៥ នៅក្នុងទីក្រុងអាស៊ីចំនួន ៩ ហើយបំពេញគ្រប់កន្លែងនៅទីក្រុងពួកគេសម្តែង ។
៤. ក្រុម Red Velvet

ទន្ទឹមនឹងនេះ ក្រុម Red Velvet បានធ្វើការប្រគុំតន្ត្រីលើកទីបួនរបស់ពួកគេ “R to V” នេះជាការប្រគុំ តន្ត្រីដំបូងរបស់ Red Velvet ដែលពួកគេអាចជួបអ្នកគាំទ្រដោយផ្ទាល់។ការប្រគុំតន្ត្រីចុងក្រោយនៅ ទីក្រុងសេអ៊ូលក៏ត្រូវបានផ្សាយបន្តផ្ទាល់តាមអ៊ិនធរណេតនៅលើវេទិកាសកល Beyond LIVE ដែល ទាក់ទាញទស្សនិកជនមកពីជុំវិញ ៩០ ប្រទេសជុំវិញពិភពលោក។ ម៉្យាងវិញទៀតក្រុមចម្រៀងនារីត្រូវបានគេស្គាល់ថាផ្តោតលើការសម្តែងនៅក្រៅប្រទេស។ ថ្មីៗនេះ ពួកគេបានបញ្ចប់ដំណើរទស្សន កិច្ចនៅសហរដ្ឋអាមេរិករបស់ពួកគេក្នុងខែមីនា ហើយបានធ្វើការសម្តែងនៅទូទាំង ៩ ទីក្រុង ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖បង្ហាញខ្លួនមិនបានមួយឆ្នាំ សមាជិកទាំងអស់នៃក្រុម NewJeans ក្លាយជាទូតសុឆន្ទៈឲ្យប្រេនល្បីៗ

-
សន្តិសុខសង្គម៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?