Connect with us

ជីវិតកម្សាន្ដ

Ronaldo នឹងផ្ដល់សំណងឲ្យ Georgina ច្រើនសន្ធឹក បើពួកគេបែកគ្នាដូចព័ត៌មានពិតមែន

បានផុស

នៅ

តារាម៉ូដែលអាហ្សង់ទីន-អេស្ប៉ាញ Georgina Rodriguez នឹងទទួលបានច្រើនជាង ៣៥% នៃទ្រព្យសម្បត្តិរបស់ តារាបាល់ទាត់ Cristiano Ronaldo ប្រសិនបើពួកគេសម្រេចចិត្តចែកផ្លូវគ្នាដូចដែលព័ត៌មាន​លេចឡើងកាលកន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះយ៉ាងណាក៏ដោយ តារា​ឆ្នើម​ព័រទុយហ្គាល់​ត្រូវបានគេដឹងថាលោកមាន​ទ្រព្យសម្បត្តិ​ប៉ាន់ស្មាន​ជាង ១០០០លានដុល្លារ ហើយនេះអាច​មានន័យថា Rodriguez នឹងទទួលបានទឹក​ប្រាក់ជិត ៣៥០លាន បើយោងតាមរបាយការណ៍​នៅក្នុង​ប្រទេស​ព័រទុយហ្គាល់​បាន​បញ្ជាក់​យ៉ាង​ដូច្នោះ។ ម្យ៉ាងវិញទៀត ​ដោយសារ​ទំនាក់ទំនង​របស់​ពួកគេ​មាន​រយៈពេល​យូរ និង​ការពិតដែលថា​ Georgina ​​ក៏​ជា​ម្តាយ​របស់​កូន​ទាំងពីរ​ នោះនាង​នឹង​ទទួល​បាន​សំណង​យ៉ាង​ច្រើន ​​ប្រសិនបើ​ការ​បែក​គ្នា​កើតឡើងពិត។

យ៉ាងណាមិញ ក្នុងនោះមានពាក្យចចាមអារ៉ាម​ជាច្រើនបានលេច​ចេញជា​សាធារណៈ​ក្នុង​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ ជាមួយនឹង​របាយការណ៍​ជាច្រើន​ដែល​បង្ហាញ​ថា Ronaldo មានការ​ធុញទ្រាន់​នឹង​ភាព​ច្របូកច្របល់​របស់ Rodriguez រួមទាំងភាព​ក្រអឺតក្រទម​របស់នាងផងដែរ។

លើសពីនេះ របាយការណ៍​បាន​បង្ហាញយ៉ាងខ្លាំងថា អ្នកទាំងពីរអាចចែកផ្លូវគ្នាហើយ បន្ទាប់ពីចិត្តវិទូ Quinton Aries ដែលថ្មីៗនេះបានបង្ហាញខ្លួនក្នុង​កម្មវិធីទូរទស្សន៍ព័រទុយហ្គាល់ Noite das Estrelas បាននិយាយថា អាកប្បកិរិយាថ្មីៗនេះរបស់អតីតតារាបាល់ទាត់ Real Madrid និង Juventus មិនសប្បាយចិត្តជាមួយគ្នានោះទេ។

ចិត្តវិទូដដែលបាននិយាយថា “អាកប្បកិរិយានាពេលថ្មីៗនេះរបស់ Ronaldo បង្ហាញរឿងពីរយ៉ាងជីវិតផ្ទាល់ខ្លួនរបស់គាត់មិ​នស្ថិតក្នុងពេលនៃសុភមង្គលទេ ហើយថាគាត់កាន់តែឃ្លាតឆ្ងាយពីម្តាយរបស់គាត់គឺ Dolores Aveiro នោះគាត់កាន់តែមានកំហឹង។ ហើយ​យើង​ទាំង​អស់​គ្នា​ដឹង​ថា​ហេតុ​អ្វី​បាន​ជា​គាត់​ឃ្លាត​ឆ្ងាយ​ពី​គ្រួសារ​កាន់​តែ​ខ្លាំង​ឡើង”។

តារាបាល់ទាត់វ័យ ៣៨ ឆ្នាំ​ Ronaldo និង Georgina បាន​រួមរស់​ជាមួយគ្នា​តាំង​ពី​ឆ្នាំ ២០១៧ ហើយឥឡូវនេះ​ពួកញគេមានកូនពីរនាក់ជាមួយគ្នា ខណៈ​៣នាក់​ទៀតគឺបង្កកំណើតមេជីវិតផ្សេងប៉ុណ្ណោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Georgina ទម្លាយអារម្មណ៍ពិត ចំពេលមានពាក្យចចាមអារ៉ាមថា នាងបែកគ្នាជាមួយ Ronaldo

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម

ព័ត៌មានជាតិ១៤ ម៉ោង មុន

កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

សន្តិសុខសង្គម៤ ម៉ោង មុន

ទូតចិន ថ្កោលទោសជនជាតិចិនបាញ់បោះក្បែរព្រលានយន្តហោះពោធិ៍ចិនតុង និងស្នើផ្ដន្ទាទោសឱ្យធ្ងន់ធ្ងរ

ទិវានៃក្ដីស្រឡាញ់
សន្តិសុខសង្គម១៣ ម៉ោង មុន

មុនថ្ងៃទិវានៃក្ដីស្រឡាញ់ បុរសជាសង្សារកាប់ប្រហារនារីគូស្នេហ៍របួសធ្ងន់ រួចទៅលោតទឹកសម្លាប់ខ្លួន

ក្រុមបាល់ទាត់ជម្រើស​ជាតិ​កម្ពុជា
កីឡា១១ ម៉ោង មុន

លោក កែវ សារ៉េត ៖«គ្មាន​ព័ត៌មាន​អ្វី​ពី FIFA ឬ AFC រឿងកម្ពុជា​ជំនួស​ប៉ាគីស្ថាន»

Sokha Hotels

ព័ត៌មានពេញនិយម