ជីវិតកម្សាន្ដ
តារា K-pop ៥ ដួង ផ្អាកសកម្មភាពក្នុងខែមេសា ដោយសារមានបញ្ហាសុខភាព
ក្នុងខែមេសានេះ ព័ត៌មានផ្សេងៗរបស់តារា K-pop សម្រាប់ការប្រកាសផ្អាកសកម្មភាពបណ្តោះអាសន្ននពីការផ្សព្វផ្សាយសម្រាប់អាល់ប៊ុមរបស់ពួកគេ ដោយសារតែបញ្ហាសុខភាព កំពុងលេចឡើងជាច្រើន ហើយក៏ធ្វើឲ្យអ្នកគាំទ្រព្រួយបារម្ភផងដែរ ។
ខាងក្រោមនេះគឺជាតារា K-pop ៥ ដួង ផ្អាកសកម្មភាពក្នុងខែមេសា ដោយសារមានបញ្ហាសុខភាព៖
១. Rei សមាជិកក្រុម IVE

យោងតាមការប្រកាសពី Starship នៅថ្ងៃទី ១១ ខែមេសា បានឲ្យដឹងថា Rei សមាជិកក្រុម IVE នឹងអវត្តមានជា បណ្តោះអាសន្នពីការផ្សព្វផ្សាយរបស់ក្រុមសម្រាប់អាល់ប៊ុមទី ១ របស់ពួកគេ ដោយសារតែរោគសញ្ញានៃចង្វាក់បេះដូងលោតញាប់ និងដង្ហើមខ្លី ។
២. Jaehyun សមាជិកក្រុម DOJAEJUNG NCT

នៅពាក់កណ្តាលខែមេសា ក្រុម DOJAEJUNG NCT បានប្រកាសលុបចោលព្រឹត្តិការណ៍សម្រាប់អាល់ប៊ុមតូចរបស់ពួកគេដែលមានឈ្មោះថា “Perfume” ដោយសារតែស្ថានភាពសុខភាពមិនអំណោយផលរបស់សមាជិក Jaehyun ។
៣. Seungkwan សមាជិកក្រុម SEVENTEEN

ថ្មីៗនេះ តារាចម្រៀងសំខាន់របស់ក្រុម SEVENTEEN គឺ Seungkwan ក៏មិនអាចចូលរួមក្នុងការ ថតនៅលើឆាករបស់ក្រុមក្នុងកម្មវិធីតន្ត្រី M! Countdown ផងដែរ ដោយសារតែសុខភាពមិនល្អ ។
៤. Jun Han សមាជិកក្រុម Xdinary Heroes

Jun Han នៃក្រុម Xdinary Heroes ត្រូវបានប្រកាសថានឹងឈប់សម្រាកពីសកម្មភាពក្រុម បន្ទាប់ពីជួបបញ្ហាសុខភាពពេលកំពុងរៀបចំសម្រាប់ការត្រលប់មកវិញរបស់ក្រុម ។ តាមការធ្វើរោគវិនិច្ឆ័យពីមន្ទីរពេទ្យ តារាប្រុសរូបនេះទំនងជាមានជំងឺរលាកខ្នែងពោះវៀន ហើយត្រូវការពេលសម្រាក ។
៥. Joy សមាជិកក្រុម Red Velvet

នៅថ្ងៃទី ២៦ ខែមេសា ផលិតកម្ម SM Entertainment បានប្រកាសថា Joy សមាជិកក្រុម Red Velvet នឹងមិនអាចបង្ហាញខ្លួនក្នុងកាលវិភាគជាច្រើនបានទេ ដោយសារតារាស្រីរូបនេះត្រូវការការព្យាបាល និងសម្រាក បន្ទាប់ពីការពិនិត្យ និងពិគ្រោះយោបល់នៅមន្ទីរពេទ្យ ស្របតាមការណែនាំរបស់វេជ្ជបណ្ឌិត ។
កន្លងមកក្រុមហ៊ុនក៏បានបញ្ជាក់ផងដែរថា Joy នឹងមិនចូលរួមក្នុងការប្រគុំតន្ត្រីជប៉ុន “R to V” របស់ Red Velvet ដែលគ្រោងនឹងធ្វើឡើងនៅដើមខែឧសភានោះទេ ៕
ប្រែសម្រួល ៖ នាងតូច
ចុចអាន៖Baby Monster នឹងបង្ហាញខ្លួនជាក្រុមមានតែសមាជិក ៥ នាក់ប៉ុណ្ណោះ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ