ជីវិតកម្សាន្ដ
ថៃ រកឃើញម្ចាស់មកុដ Miss Thailand 2023 ជំនួសតំណែងបវរកញ្ញា Engfa Waraha
បន្ទាប់ពីប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេលច្រើនថ្ងៃមក នៅវគ្គផ្តាច់ព្រ័ត្រនារាត្រីថ្ងៃ២៩ ខែមេសា កម្មវិធី Miss Thailand 2023 បានរកឃើញម្ចាស់មកុដគឺជាបវរកញ្ញា Aum Taweeporn Pringjamrat ដែលមកពីChumphon ខេត្តភាគខាងត្បូងនៃប្រទេសថៃ។

ដោយឡែកជយលាភីលំដាប់រងទីមួយបានទៅលើ Miss Grand Phuket, ចំណាត់ថ្នាក់លេខ២ Miss Grand Bangkok, ចំណាត់ថ្នាក់លេខ ៣ Miss Grand Loei, និងទទួលបានចំណាត់ថ្នាក់លេខ ៤ Miss Grand Phrae។

ទន្ទឹមនោះ បេក្ខនារីចេញមកបង្អួតសម្រស់ក្នុងឈុតរាត្រី ចូលដល់ជុំនៃការឆ្លើយសំណួរដែលបង្ហាញពីអាកប្បកិរិយាឈ្លាសវៃ ដើម្បីជាកម្លាំងមួយដែលជួយជំរុញសង្គម នយោបាយ និងសេដ្ឋកិច្ច ដោយសំណួរសួរថា «ប្រសិនបើការបោះឆ្នោតនេះ នៅសល់បេក្ខភាពនាយករដ្ឋមន្ត្រីតែ ២ នាក់ប៉ុណ្ណោះ គឺលោក Prayut Chan-o-cha និង Prawit Wongsuwan ដែលអ្នកត្រូវជ្រើសរើស តើអ្នកនឹងជ្រើសរើសអ្នកណា? ហេតុអី? ខណៈរាជនីសម្រស់ទាំងអស់បង្ហាញអាកប្បកិរិយាខ្លាំងក្លារៀងៗខ្លួនដើម្បីឆ្លើយសំណួរដ៏ពិបាកមួយនេះ។
យ៉ាងណាមិញបន្ទាប់ពីរកឃើញម្ចាស់មកុដ Miss Thailand 2023 បវរកញ្ញា Aum Taweeporn នឹងត្រូវតំណាងប្រទេសថៃ ទៅប្រកួតកម្មវិធី Miss Grand International 2023 នៅទីក្រុងហូជីមីញ ប្រទេសវៀតណាម នាខែតុលាខាងមុខនេះ៕





ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង