ជីវិតកម្សាន្ដ
លោក ម៉ម សំនៀង ទម្លាយស្នាដៃបទថ្មី «ចួបស្នេហ៍ Rock and Roll» កំពុងផ្ទុះការគាំទ្រ
ទីបំផុតបទចម្រៀងដែលជាស្នាដៃនិពន្ធថ្មីរបស់កវីនិពន្ធល្បីឈ្មោះលោក ម៉ម សំនៀង មានចំណង ជើងថា “ចួបស្នេហ៍ Rock and Roll” ត្រូវបានបញ្ចេញផ្សព្វផ្សាយជាផ្លូវការហើយ នៅលើបណ្ដាញសង្គម កាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅនេះ។

បើតាមការកត់សម្គាល់បន្ទាប់ពីស្នាដៃបទថ្មីពីសំណាក់អ្នកនិពន្ធវ័យក្មេង លោក ម៉ម សំនៀង ទើបតែត្រូវបានធ្វើការបង្ហោះផ្សព្វផ្សាយនៅលើបណ្ដាញសង្គមយូធូប និងហ្វេសប៊ុកផ្លូវការ ត្រឹមតែរយៈពេលប្រមាណ ២ ថ្ងៃប៉ុណ្ណោះ គឺសន្ទុះ នៃការគាំទ្រ ព្រមទាំងការស៊ែរចែករំលែកពីមហាជន និងមិត្តៗយុវវ័យ មានការកើនឡើងជាបន្តបន្ទាប់ ខណៈក៏មានការលើកសរសើរនូវស្នាដៃថ្មីរបស់លោក ម៉ម សំនៀង ផងដែរ។

លោក ម៉ម សំនៀង បានថ្លែងប្រាប់កម្ពុជាថ្មីឲ្យដឹងថា «បទ ចួបស្នេហ៍ Rock and Roll ដែលត្រូវបានបញ្ចេញជាផ្លូវការ កាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៣ គឺជាស្នាដៃនិពន្ធថ្មីទាំងស្រុងរបស់ខ្ញុំបាទ ម៉ម សំនៀង ទាំងទំនុកច្រៀង ,ទំនុកភ្លេង និងការបញ្ចូលឧបករណ៍តន្ត្រីទាំងអស់ក្នុងបទនេះ។ ខ្ញុំសូមគោរពផ្ញើជូនពុកម៉ែបងប្អូនជនរួមជាតិខ្មែរទាំងអស់ស្ដាប់កម្សាន្ត»។

លោកបន្តថា «បទនេះ កើតចេញពីក្តីស្រឡាញ់របស់ខ្ញុំតាំងពីកុមារភាព ចំពោះចង្វាក់បែប Rock and Roll ដែលខ្ញុំធ្លាប់ឃើញលោកឪពុករបស់ខ្ញុំ ម៉ម វុទ្ធី ជាតន្ត្រីករជំនាន់ចាស់សម្ដែងជាមួយក្រុមរបស់គាត់»។

ជាមួយគ្នានោះ លោក ម៉ម សំនៀង បានបញ្ជាក់ទៀតថា លោកក៏សូមឧទ្ទិសបទនេះដល់លោកឪពុករបស់ខ្លួនដែលលោកបានចែកឋានទៅហើយទាំងមិនបានឃើញកូនៗកំពុងបន្តនូវអ្វីដែលលោកធ្លាប់ស្រឡាញ់។ លោកបន្ថែមដែរថា «ខ្ញុំបាទ សូមគោរពអគុណយ៉ាងខ្លាំងចំពោះការគាំទ្រកន្លងមកពីពុកម៉ែបងប្អូន និងអគុណសម្រាប់ការរង់ចាំស្នាដៃថ្មីរបស់ខ្ញុំ»។

សូមជម្រាបថា បទចម្រៀងល្បីៗដែលជាស្នាដៃរបស់លោក ម៉ម សំនៀង កន្លងមករួមមានដូចជា ៖ អូនឧកញ៉ាតី ,ស្ទឹងស្នេហ៍ (ព្រែកកំពត) ,ផ្ញើចម្រៀងជូនពុក និងបទ អូនជាគ្រូពេទ្យ ជាដើម។ ម្យ៉ាងទៀត បច្ចុប្បន្នលោកក៏កំពុងវិវឌ្ឍខ្លួនទៅជាប្រធានផ្នែកផ្តល់សេវាកម្មតន្ត្រីខ្លួនឯង គឺ ក្រុមតន្ត្រី “សំនៀង Enter tainment” ផងដែរ។ លោក ម៉ម សំនៀង សព្វថ្ងៃក្រៅតែការនិពន្ធបទចម្រៀង លោកក៏ជាអ្នកសារព័ត៌មានល្បីឈ្មោះមួយរូបប្រចាំនៅស្ថានីយទូរទស្សន៍ BTV ផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា



-
សន្តិសុខសង្គម១៦ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច