Connect with us

ជីវិតកម្សាន្ដ

សាវតាត្រួសៗរបស់បវរកញ្ញា Aoom Taweeporn ម្ចាស់មកុដ MGT ដែលទើបគ្រងតំណែងក្ដៅៗ

បានផុស

នៅ

ក្រោយឆ្លងកាត់ការប្រកួតប្រជែងជាច្រើនវគ្គ បវរកញ្ញាវ័យ ២៧ឆ្នាំ Aoom Taweeporn ដណ្ដើមបានតំណែងឯកជាម្ចាស់មកុដ Miss Grand Thailand 2023 ឈ្នះលើបេក្ខភាពបវរកញ្ញាទាំង ៧៦ខេត្តផ្សេងទៀត នៅទូទាំងប្រទេសថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពីរូបសម្រស់ស្រស់ស្អាត ​Aoom Taweeporn គឺជាបវរកញ្ញាដ៏មានទេពកោសល្យ សមត្ថភាពខ្ពស់ បូករួមនឹងបទពិសោធន៍ក្រាស់ក្រែលក្នុងវិស័យសម្រស់។ ចំណែកឯប្រវត្តិអប់រំវិញ បវរកញ្ញារូបនេះ ក៏បញ្ចប់ការសិក្សាថ្នាក់ឧត្តមផងដែរ។

បវរកញ្ញា Aoom Taweeporn មានឈ្មោះពេញថា Aoom Thaweepon Phingchamrat កើតថ្ងៃទី១៧ ខែមីនា ឆ្នាំ១៩៩៦ នៅខេត្ត Phetchaburi ។ នាងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងធុរកិច្ច ជំនាញគ្រប់គ្រងធនធានមនុស្ស នៅសាកលវិទ្យាល័យ Suan Sunandha Rajabhat រាជធានីបាងកក ហើយបច្ចុប្បន្ននាងធ្វើការជាតារាបង្ហាញម៉ូដផ្សាយពាណិជ្ជកម្ម និងជា​ Influencer មួយរូបផងដែរ។

មុនពេលចូលរួមប្រកួតកម្មវិធី Miss Grand Thailand 2023 នាងធ្លាប់ចូលរួមប្រកួតក្នុងកម្មវិធី Miss Grand Thailand 2017 ដោយកាលណោះជាប់លំដាប់រងទី ៣។ មិនតែប៉ុណ្ណោះ Aoom ធ្លាប់តំណាងប្រទេសថៃចូលរួមកម្មវិធីប្រកួតបវរកញ្ញា United Continents 2017 នៅប្រទេសអេក្វាឌ័រ ដោយឈ្នះចំណាត់ថ្នាក់​លេខ​៣ និង​បាន​ឈ្នះ​ឈុត​តំណាង​ជាតិ​ល្អ​បំផុតទៀតផង។

ដោយឡែកចំពោះឆ្នាំនេះ Aoom Taweeporn បានឈ្នះមកុដ​ MGT ហើយនឹងក្លាយជាបវរកញ្ញាតំណាងប្រទេសថៃ ដើម្បីចូលរួមការប្រកួត Miss Grand International 2023 នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម នាខែតុលាខាងមុខ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ Kimberly លើកកន្លែងរៀបការ មិនមែននៅអាល្លឺម៉ង់ដូចគ្រោងទេ

ចុចអាន៖ ក្រៅពីស្ថាបនិក Miss Grand លោកណាវ៉ាតមានក្រុមហ៊ុន ៤ ក្នុងដៃកំពុងកាន់កាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២០ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ៤៧ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៤៨ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៥៥ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម