Connect with us

ជីវិតកម្សាន្ដ

Pu Praya ក្លាយជាតារាថៃតែម្នាក់គត់ ត្រូវគេអញ្ជើញឲ្យចូលរួមកម្មវិធី Met Gala 2023

បានផុស

នៅ

តារាសម្ដែងសិចស៊ីថៃនាង Pu Praya Lundberg ក្លាយជាតារាថៃតែម្នាក់គត់ដែលមាន​ឱកាស​ត្រូវ​គេ​អញ្ជើញ​ឲ្យចូល​រួម​ Met Gala 2023 ដ៏ល្បីល្បាញនិងជាកម្មវិធីធំបំផុតរបស់ពិភពលោកផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះដែរ​ ខណៈពេលដែលនាងដើរចូលកម្មវិធីមានមនុស្សមិនតិចនាក់ទេបានចាប់​ភ្នែក​សម្លឹងមើល ជាពិសេសនោះគឺពីអ្នកគាំទ្របានសម្រុក​មក​សុំហត្ថលេខារបស់តារាស្រីរូបនេះ មុន​នឹងដើរចូលកម្មវិធី រួម​ទាំង​ក្រុមអ្នក​សារព័ត៌មាន​បានផ្ដិត​យករូបនាងយ៉ាងត្រចេះត្រចង់ថែមទៀត។ លើសពីនេះ Pu Praya បាន​ជ្រើសរើស​ជ្រើស​រើស​រ៉ូបបញ្ចេញ​ស្មា​មួយចំហៀង​ពណ៌​ក្រហម​ឆើតឆាយ​ពី​ម៉ាក Karl Lagerfeld ដើម្បី​ចូល​រួម​កម្មវិធី Met Gala 2023 នៅ​សណ្ឋាគារ The Mark ទីក្រុង​ញូវយ៉ក។

យ៉ាងណាមិញ ក្នុង​ព្រឹត្តិការណ៍​នេះ Pu ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​តារា​សម្ដែង​ថៃ​តែ​ម្នាក់​គត់ ដែល​បាន​ចូល​រួម​ក្នុង​កម្មវិធី​នោះ បន្ទាប់ពីនាងបានក្លាយជាតារាសម្តែងហូលីវូដលើទឹកដីអាមេរិកម្នាក់ផងដែរ។ ប៉ុន្តែនេះក៏មិនមែនជាលើកទីមួយរបស់នាងដូចគ្នាក្នុងការដើរចូលកម្មវិធីលំដាប់ពិភពលោកនោះ ជាញឹកញយទស្សនិកជនតែងឃើញនាងបង្ហាញវត្តមានជាមួយតារាល្បីៗជាច្រើន រាប់តាំងពីកម្មវិធីដើរម៉ូដដូចគ្នា៕

ប្រែសម្រួល ៖ សាង ស្រីល័ក្ខ

ចុចអាន៖រៀមច្បង Aum បង្អួតម៉ូដសក់ខ្លីក្នុងវ័យ ៤៤ ឆ្នាំ រហូតឆក់បេះដូងអ្នកទស្សនាព្រាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

អតិផរណាអាមេរិក​បន្តឡើងសន្សឹមៗជាថ្មី​ បង្កការ​បារម្ភ​ថា​នឹង​កាន់តែធ្ងន់ធ្ងរក្រោម​អាណត្តិ ត្រាំ

ព័ត៌មានជាតិ៤ នាទីutes មុន

តើករណីបែបណាខ្លះដែលក្រសួងមហាផ្ទៃអាចធ្វើមោឃភាពលិខិតឆ្លងដែនធម្មតា?  

ព័ត៌មានជាតិ៦ នាទីutes មុន

ខេត្តចំនួន១៥ ក្នុងប្រទេសកម្ពុជា ទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

សូម្បី​នាយករដ្ឋមន្ត្រីថៃ​ក៏ស្ទើរតែចាញ់​បោក​​ក្រុម​ចោ​រ​បច្ចេកវិទ្យា ដោយ​ប្រើ​ AI ​​ធ្វើត្រាប់សំឡេង​​

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

រដ្ឋមន្ត្រីការពារជាតិក្នុងរដ្ឋបាលលោក ត្រាំ មិនដឹងអាស៊ានមានប៉ុន្មានប្រទេស ត្រូវគេរិះគន់យ៉ាងចាស់ដៃ

Sokha Hotels

ព័ត៌មានពេញនិយម