ជីវិតកម្សាន្ដ
នាយ ព្រហ្ម ម៉ាញ ស្រក់ទឹកភ្នែកក្នុងពិធីបុណ្យសពសិល្បករផ្នែកភ្លេងបុរាណនិងជាគ្រូដៃឃឹម
ពិតជាគួរឲ្យសង្វេគខ្លាំងណាស់ក្នុងពិធីបុណ្យសពរបស់សិល្បករផ្នែកភ្លេងបុរាណ និងជាគ្រូដៃឃឹមលោក សូ សំអាត ហៅ ណុល ដែលបានរៀបចំកាលពីម្សិលមិញនៅវត្តនាគវន្ត ខណៈពិធីបុណ្យសពនេះពុំសូវមានអ្នកសិល្បៈចូលរួមច្រើនគឺមានលក្ខណៈស្ងប់ស្ងាត់ស្ទើរមិនគួរឲ្យជឿ។
ដោយសារឃើញទិដ្ឋភាពបែបនេះអ្នកចម្រៀងអាយ៉ៃល្បីឈ្មោះគឺលោក ព្រហ្ម ម៉ាញ និងអ្នកនាង កាឆយ បានបង្ហាញពីអារម្មណ៍ក្តុកក្តួលជាខ្លាំងរហូតស្រក់ទឹកភ្នែកអាណិតដល់សពលោកគ្រូ សូ សំអាត ហៅ ណុល ខណៈសិល្បការិនីជើងចាស់ពីររូបទៀតក៏បង្ហាញអារម្មណ៍ដូចគ្នា។
បើតាមការរៀបរាប់ពីអ្នកនាង កាឆយ ដែលស្វះស្វែងក្នុងការជួយចាត់ចែងពិធីបុណ្យសពនេះបានលើកឡើងថា វីរៈសិល្បៈចាស់ៗដូចជាលោក ព្រហ្ម ម៉ាញ, អ្នកគ្រូ អ៊ុក សុផា និងអ្នកគ្រូ ព្រហ្មផល្លា ក៏គាត់ទឹកភ្នែកព្រោះតែអ្នកដែលធ្លាប់ធ្វើការងារជាមួយគ្នាជាង ៣០ ឆ្នាំគឺពុំមាននណាម្នាក់មកជួយឬក៏មកផ្តល់កម្លាំងចិត្តដល់គ្រូដៃខ្សែលោក សូ សំអាត ហៅ ណុល។
តារាកំប្លែងអ្នកនាង កាឆយ ដែលជាអ្នករួមសិល្បៈជាមួយសិល្បករផ្នែកភ្លេងបុរាណ និងជាគ្រូដៃឃឹមលោក សូ សំអាត ហៅ ណុល បានបន្ថែមថា ពួកគាត់ (ព្រហ្ម ម៉ាញ) គាត់អង្គុយតូចចិត្តគ្រប់ៗគ្នាមានតែទឹកភ្នែក។
អ្នននាង កាឆយ បន្តថាប្អូនរៀបចំជូនអោយបងបាន តែប៉ុណ្ណឹទេ អរគុណបងប្អូនទាំងអស់គ្នាសូមបងទៅឱ្យបានសុខចុះទោះបីមិនបានធំតែមានក្រុមបងៗភ្លេងបុរាណជួយគ្នាបានល្អណាស់។
សូមជម្រាបថា បន្ទាប់ពីទទួលដំណឹងនៃការបាត់បង់ធនធានមនុស្សផ្នែកសិល្បៈប្រពៃណីបុរាណ និងជាគ្រូ ឃឹម ដ៏ជំនាញម្នាក់ទៀតគឺលោក សូ សំអាត ហៅណុលដែលបានទទួលមរណភាពនាព្រឹកថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២៣ នៅមន្ទីរពេទ្យកាល់ម៉ែតនោះក៏មានសិល្បករ-សិល្បការិនីមានក្តីរន្ធត់ចិត្តជាពន់ពេក។
លោកគ្រូ សូ សំអាត ហៅ ណុល គឺជាសិល្បករជើងចាស់ដែលមានទេពកោសល្យដ៏ប៉ិនប្រសព្វនិងជំនាញខាងឧបករណ៍តន្រ្តីបុរាណ ឃឹម ដែលមានបទពិសោធន៍រាប់ឆ្នាំ និងបានបង្រៀនដល់ក្មេងជំនាន់ក្រោយជាច្រើននាក់ឲ្យទទួលបានជំនាញឧបករណ៍ឃឹមនេះ។
លោកក៏ជាសមាជិកយ៉ាងសកម្ម និងសំខាន់ម្នាក់ក្នុងក្រុមភ្លេងរបស់អ្នកចម្រៀងអាយ៉ៃដ៏ល្បីគឺលោក ព្រហ្ម ម៉ាញ ដែលមានកេរ្តិ៍ឈ្មោះល្បីនៅក្នុងក្រុមចម្រៀងអាយ៉ៃនេះអស់រយៈពេលជាយូរឆ្នាំមកហើយ។
រឿងដែលកាន់តែរន្ធត់ និងស្ទើរតែមិនគួរឲ្យជឿទៀតនោះគឺភរិយារបស់លោក សូ សំអាត ហៅណុល ទើបតែទទួលមរណភាពកាលពីថ្ងៃទី ១៣ ខែវិច្ឆិកាឆ្នាំ២០ ២១កន្លងទៅ។
រយៈពេលត្រឹមតែជាង១ឆ្នាំប៉ុណ្ណោះអ្នកទាំងពីរបានលាកូនលាចៅទៅដោយបន្សល់ទុកនូវក្ដៅអាឡោះអាល័យ និងអនុស្សាវរីយ៍រាប់មិនអស់ពីសំណាក់កូនៗមិត្តភក្តិនិងសាច់ញាតិ។
សពលោក សូ សំអាត ហៅ ណុល ត្រូវបានដង្ហែទៅធ្វើបុណ្យបន្តនៅឯស្រុកកំណើតរបស់លោកស្ថិតនៅក្នុងភូមិត្រពាំងលើក ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវនៅថ្ងៃទី ៤ ខែឧសភានេះ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៦ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី