Connect with us

ជីវិតកម្សាន្ដ

អតីតាតារាសម្តែង ចាន់ សុ​ផា​នី ស្រែក​រក​ជំនួយ​ក្រោ យទ្រាំទ្រដោះស្រាយជីវភាពលែងបាន

បានផុស

នៅ

អ្នកគាំទ្រ និងមិត្តភក្តិនៅក្នុងចង្កោមសិល្បៈ បានដឹងហើយថា អតីតតារាសម្តែង និងពិធីការិនីអ្នក នាង ចាន់ សុផានី បានឃ្លាតឆ្ងាយពីវិថីសិល្បៈច្រើនឆ្នាំមកហើយចាប់តាំងពីផ្ទុះរឿងរ៉ាវបែកបាក់ស្វាមីដែលជាតារាចម្រៀងគឺលោកហ្សូណូដោយបានបន្សល់ទុកកូនស្រីម្នាក់ឲ្យនាងជាអ្នករ៉ាប់រងការចិញ្ចឹមមើលថែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាកដណាស់បន្ទាប់ពីស្ពាយឈ្មោះជាស្ត្រីមេម៉ាយ អតីតតារាស្រីរូបនេះមិនដែលត្អូញត្អែរស្រែករកជំនួយចិញ្ចឹមកូនស្រីនេះទេ។ ប៉ុន្តែពេលនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើល ​ខណៈអតីត​តារា​សម្តែង​អ្នក​នាង ចាន់ សុ​ផា​នីបាន​ចេញ​មុខ​ប្រកាស​ជា​សាធារណៈ​សុំ​ជំនួយ​ពី​អតីត​ស្វាមី​ក្នុង​ពេល​ដែល​នាង​កំពុង​ជួប​ការ​លំបាក​ខ្លាំង​លើ​ផ្នែក​ជីវភាព​នា​ពេល​ប​ច្ចុប្បន្ន​​នេះ​។

អ្នកនាង ចាន់ សុផានីបានទម្លាយអារម្មណ៍លំបាកនៅលើបណ្ដាញសង្គមឱ្យមហាជនបានដឹងថា បច្ចុប្បន្ននាងកំពុងតែជួបការលំបាក និងខ្វះខាតក្នុងនោះដែរ កូនស្រីអ្នកនាងកំពុងប្រឈមនឹងជំងឺបាក់ទឹកចិត្ត ហើយចង់ជួបមុខឪពុកគឺលោក ហ្សូណូ ប៉ុន្តែមិនអាចឱ្យពួកគេទំនាក់ទំនងបានទេ។

តាមខ្លឹមសាររបស់អ្នកនាង ចាន់ សុផានី បានរៀបរាប់ថា ភាពស្រស់ស្អាតផូរផង់ឥតខ្ចោះរបស់ខ្ញុំវាគ្រាន់តែជាសំបកក្រៅតែប៉ុណ្ណោះពេលនេះម៉ោងនេះខ្ញុំស្ទេីរតែរលំហេីយវិនាទីនេះខ្ញុំបាក់ទឹកចិត្តខ្លាំងណាស់​។

អ្នកនាងនិយាយថា បេីមិនយល់ទាស់ទេមានបងប្អូនណាមានមេត្តាឱ្យខ្ញុំផងជួយខ្ញុំផងខ្ញុំពិតជាត្រូវការជំនួយដ៏ពិតប្រាកដមួយជួយដោះស្រាយរឿងខ្ញុំ និងអតីតរបស់ខ្ញុំដេីម្បីជាជំនួយដល់កូនក្នុងជីវភាពររស់នៅប្រចាំថ្ង។

ពួកខ្ញុំពិតជាពិបាកណាស់ក្នុងពេលដែលអតីតរបស់ខ្ញុំរត់គេចពីបញ្ហាយកស្រណុកស្រួលម្នាក់ឯងហុឺរហារសប្បាយអស់រយៈពេល១០ឆ្នាំហេីយដោយមិនអេីរពេីរខ្វល់ខ្វាយពីកូនទុកឱ្យខ្ញុំទទួលខុសត្រូវម្នាក់ឯង។

ពេលនេះខ្ញុំទ្រាំលែងបាន និងស្រែករកជំនួយផ្លូវច្បាប់ឱ្យជួយដល់នាងខ្ញុំផងព្រោះពេលនេះខ្ញុំអត់មានលទ្ធភាព និងមានជីវភាពទីទាល់ខ្លាំងណាស់។

តារាស្រីរូបនេះបញ្ជាក់ថា កូននាងខ្ញុំព្យាយាមទំនាក់ទំនាក់ទំនងទៅប៉ា របស់គេខ្លាំងណាស់តែគេមិនអាចអោយពួកយេីងទំនាក់ទំនងបានទេហេីយពេលនេះកូននាងខ្ញុំប៉ះពាល់អារម្មណ៍ ផ្លូវចិត្តជាខ្លាំងព្រោះនាងភ័យខ្លាចប៉ះពាល់ការសិក្សាររបស់នាងដោយជីវភាពលំបាករបស់នាងខ្ញុំក្នុងពេលនេះ។

សូមមេត្តាជួយនាងខ្ញុំផងវាជាការអាម៉ាស់ណាស់ហេីយក៏មិនចង់ឱ្យមានការបាត់បង់កិត្តិយសអ្នកណាម្នាក់នោះទេតែពេលនេះពិតជាអស់ជម្រេីសហេីយខ្ញុំត្រូវតែរកជំនួយដេីម្បីអនាគតកូន។

អ្នកនាងនិយាយទៀតថា នេះជាលេីកដំបូងហេីយដែលខ្ញុំសម្រេចចិត្តបែបនេះព្រោះកូនស្រីខ្ញុំលែងសូមឱ្យខ្ញុំទុកមុខឱ្យប៉ារបស់គាត់ហេីយគាត់និយាយថា យេីងគួរតែធ្វេីម៉ាក់ព្រោះគាត់អត់បានយល់ពីយេីងទេអាណិតកូនស្រីណាស់ហេីយអ្វីដែលខ្ញុំភ័យបំផុតពេលនេះគីកូនស្រីខ្ញុំកំពុងប្រឈមនិងជំងឺបាក់ទឹកចិត្ត។ សូមមេត្តាជួយដល់ពីរនាក់ម្តាយកូនខ្ញុំផងដេីម្បីអនាគត់ក្មេងស្រីម្នាក់។

ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ​ដែរអ្នក​នាង ចាន់ សុ​ផា​នី បាន​អះអាង​ដោយបញ្ជាក់​ប្រាប់អ្នកសារព័ត៌មានថា
​ចាប់តាំង​​​ពី​អ្នក​​​​នាង​បែក​គ្នា​ជាមួយនឹង​លោក ហ្ស៊ូ​ណូ កាលពី​អំឡុង​ឆ្នាំ​ ២០១៤​ មក អ្នក​នាង​មិន​ដែល​សុំ​ការ​ជួយ​ពី​លោក​ម្តងណា​ឡើយ​។

ក្រោយ​បែកបាក់​នោះ ​អ្នក​នាង​ក៏​មាន​មុខរបរ​រកស៊ី​នៅ​ក្នុង​ដៃ​ដូច​ជា​បើក​ភោជ​នីយដ្ឋាន និង​សណ្ឋាគារ​ផង​ដែរប៉ុន្តែ​នៅ​ក្នុងអំឡុងពេល​កូ​វី​ដ​អ្នក​នាង​ក៏​សម្រេច​បិទមុខ​របរ​នេះ​ចោល​តាំងពី​ចុងឆ្នាំ ​២០២១ ហើយ​ចាប់ពី​ពេល​នោះ​មក​ស្ថានភាព​ជីវភាព​របស់​នាង​កាន់តែ​លំបាក​ខ្លាំង​៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

កីឡា៨ ម៉ោង មុន

ជើង​ខ្លាំង​ផ្តួល​ថៃ​ច្រើន​រូប Nabati ត្រូវ ONE តេស្តឃើញសារធាតុហាម​ឃាត់

Sokha Hotels

ព័ត៌មានពេញនិយម