ជីវិតកម្សាន្ដ
អ្នកគាំទ្រ Ice ភ័យមិនស្ទើរ ក្រោយដឹងថានាងទិញថ្នាំបំពុល Cyanide ពីប្រភពដូចជនសង្ស័យសម្លាប់មនុស្ស
អ្នកគាំទ្រជាច្រើនរបស់ Ice Preechaya ភ័យលួសព្រលឹងគ្រប់ៗគ្នា ក្រោយដឹងថាតារាសម្ដែងសំណព្វចិត្តរបស់ពួកគេបានបញ្ចាទិញថ្នាំបំពុល Cyanide ដែលជាសារធាតុហាមឃាត់ និងកំពុងកក្រើកទាក់ទងនឹងរឿងក្ដីឃាតកម្មក្នុងប្រទេសថៃ។

ទោះយ៉ាងណាក៏ដោយ ដើម្បីជម្រះមន្ទិលសង្ស័យម្តាយ របស់នាងបានចេញមុខមកបញ្ជាក់ថា កូនស្រីពិតជាទិញCyanide។ ប៉ុន្តែនាងទិញដើម្បីកម្ចាត់ពស់ សត្វល្មូនដែលមានពិសនៅក្នុងផ្ទះប៉ុណ្ណោះ។
ម្តាយរបស់តារាសម្តែង Ice គឺអ្នកស្រី Bang-On បានទម្លាយថា Ice ពិតជាបានបញ្ជាទិញ Cyanide មែន។ ដោយបានបញ្ជាទិញតាំងពីថ្ងៃទី ២៥ ខែមេសា ទទួលបានទំនិញនៅថ្ងៃទី ២៧ មេសា ព្រមទាំងប្រាប់ពីមូលហេតុនៃការទិញដើម្បីកម្ចាត់ពស់ ក្អែប និងសត្វល្មូនផ្សេងៗ ដោយសារតែនៅផ្ទះមានបញ្ហាជាមួយសត្វល្មូនវាយប្រហារសត្វចិញ្ចឹម។ ពួកគេបានព្យាយាមរកដំណោះស្រាយចំពោះបញ្ហាជាច្រើន។ ហើយរកមិនឃើញអ្វីដែលត្រូវជួយដល់សត្វចិញ្ចឹមទេ រហូតនឹកដល់ Cyanide ទើបអាចបណ្ដេញពួកសត្វល្អិតបាន។
យ៉ាងណាក៏ដោយ អ្នកស្រី Bang-On បានបញ្ចាក់បន្ថែមទៀតថា ដំបូងឡើយ គាត់មិនដឹងថាត្រូវបញ្ជាទិញពីណាទេ ព្រោះវាជាថ្នាំគ្រោះថ្នាក់។ ក្រោយមកក៏អាចបញ្ជាទិញតាមអ៊ីនធឺណិត ព្រមទាំងនិយាយថា បានបង់លុយជាង៣ពាន់បាតក៏ទទួលបានរបស់ហើយ។
ដោយឡែកងាកទៅខាងព័ត៌មានរបស់សមត្ថកិច្ចបានរកឃើញថា តារាសម្ដែងស្រីល្បីឈ្មោះក្នុងវិស័យភាពយន្ត Ice Preechaya បានបញ្ជាទិញសារធាតុ Cyanide ពីប្រភពដូចគ្នាជាមួយ Am ដែលត្រូវចោទប្រកាន់ពីបទបំពុលមិត្តភក្ដិព្រោះតែបំណុល។ រហូតមកដល់ពេលនេះម្ដាយតារាសម្ដែង Ice បាននាំយកភស្តុតាងទាំងអស់ដែលមិនទាន់បានវេចខ្ចប់ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងបាងខេនដើម្បីស៊ើបអង្គេតបន្តទៀតពីករណីសង្ស័យមួយនេះ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Pu Praya ក្លាយជាតារាថៃតែម្នាក់គត់ ត្រូវគេអញ្ជើញឲ្យចូលរួមកម្មវិធី Met Gala 2023

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ