Connect with us

ជីវិតកម្សាន្ដ

Ed Sheeran និយាយថា ការសន្ទនាជាមួយ Taylor Swift អាចជួយព្យាបាលផ្លូវចិត្ត

បានផុស

នៅ

តារាចម្រៀងច្រៀងបទ Shape of you លោក Ed Sheeran ជាមិត្តភ័ក្ដិនឹងតារាចម្រៀងប៉ុប Taylor Swift ច្រើនឆ្នាំមកហើយ ពួកគេឧស្សាហ៍ពិភាក្សាគ្នាណាស់ដើម្បីជួយផ្ដល់មតិយោបល់ទៅវិញទៅមក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មួយរយៈក្រោយនេះ Ed បានជួបបញ្ហាធំៗក្នុងជីវិតដល់ទៅបីគឺ បញ្ហាតន្ត្រីរក្សាសិទ្ធិ ភរិយាមានជំងឺមហារីក និងការស្លាប់របស់មិត្តសម្លាញ់ម្នាក់ទៀត ទើបលោកបានទៅរក Taylor ដើម្បីពិភាក្សាដូចរាល់ដង ។

កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី០៤ ខែឧសភា លោក Ed ប្រាប់ឌីជេ Zane Lowe ក្នុងបទសម្ភាសន៍សម្រាប់ Apple Music 1 ថា “ខ្ញុំបាននិយាយជាមួយ Taylor ឡើងយូរពីនេះពីនោះព្រោះខ្ញុំមានអារម្មណ៍ថានាងគឺជាមនុស្សតែម្នាក់គត់ដែលយល់ពីខ្ញុំ” ។ លោកបញ្ជាក់ថា “ម្សិលមិញ ខ្ញុំបាននិយាយជាមួយនាងអស់រយៈពេល ១ ម៉ោង ២០ នាទី ហើយពួកយើងចេះតែនិយាយអ្វីដែលមានក្នុងចិត្តទាំងអស់ទៅ”។

“ខ្ញុំមានន័យថាវាដូចជាការព្យាបាលផ្លូវចិត្តដែរ ព្រោះបាននិយាយជាមួយមនុស្សដែលយល់ពិតប្រាកដ” Ed បន្ត ។

គួរបន្ថែមដែរថាលោក Ed Sheeran ទើបតែបញ្ចប់ក្ដីតន្ត្រីរក្សាសិទ្ធិតម្លៃ ១៣២ លានដុល្លារ នៅថ្ងៃទី០៥ ខែឧសភា នេះទេ មិនតែប៉ុណ្ណោះគាត់បានបាត់បង់មិត្តសម្លាញ់លោក Jamal Edwards កាលពីខែកុម្ភៈទៀត ដោយសារគាំងបេះដូងដែលបណ្ដាលមកពីគ្រឿងស្រវឹងនិងកូកាអ៊ីន ។

ចំណែកអ្នកស្រី Cherry ជាភរិយាវិញក៏បានឆ្លងកាត់ជំងឺមហារីកទាំងកំពុងពពោះកូនទីពីរឈ្មោះ Jupiter ដែលបច្ចុប្បន្នមានអាយុ ១ ខួប ហើយពួកគេសង្ឃឹមថាឆ្នាំក្រោយសុខភាពរបស់នាងនឹងប្រសើរជាងនេះមួយកម្រិតទៀត ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ Nick Cannon ចង់មានកូនទី ១៣ ជាមួយ Taylor Swift

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បឹងកេត និង ដង្កោសែនជ័យ
កីឡា១ នាទីute មុន

ល្ងាច​នេះ បឹងកេត ឬ ISI ដង្កោសែន​ជ័យ ឡើង​វគ្គ​ជុំ​ទី​៣?

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

លោក ត្រាំ ផ្អាកការ​ហៅ​ទូរសព្ទ​ជាមួយ​មេ​ដឹក​នាំ​ប៉ាណាម៉ា ខណៈ​ភាព​តាន​តឹង​ព្រែកជីក​កាន់​តែ​ខ្លាំង

ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

អាមេរិក អនុម័ត​ការ​លក់​សព្វាវុធ​តម្លៃ​ជាង ៧​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៨ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

Sokha Hotels

ព័ត៌មានពេញនិយម