ជីវិតកម្សាន្ដ
គ្រាន់តែចេញក្រៅធម្មតាសោះ តារាម៉ូដែល Kendall Jenner ស្លៀកខោខូវប៊យតម្លៃជិត ៧ ពាន់ដុល្លារ
Kendal Jenner តារាម៉ូដែលស៊ីថ្លៃជាងគេលើលោកលំដាប់ទី ១ ត្រូវអ្នកប្រមាញ់រូបប្រទះឃើញស្លៀកខោខូវប៊យធ្វើពីស្បែកសុទ្ធតម្លៃ ៦,៨០០ ដុល្លារ ។ ការតែងខ្លួនរបស់នាងមើលទៅសាមញ្ញទេ ប៉ុន្តែកុំមើលតម្លៃឲ្យសោះ គ្រាន់តែខោខូវប៊យមួយថ្លៃប្រហែលខោអាវជនសាមញ្ញមួយទូទៅហើយ ។


ខោខូវប៊យស្បែកនេះជាផលិតផលរបស់ម៉ាក Bottega Veneta ដែលជាម៉ាកល្បីនិងថ្លៃដោយសារគុណភាពសម្ភារៈ និងធ្វើដោយជាងជំនាញមានបទពិសោធន៍ច្រើនឆ្នាំ ។ ក្រឡេកទៅមើលអាវ Oxford របស់នាងវិញក៏ធ្វើពីស្បែកដែរ តែមិនបានបញ្ជាក់តម្លៃឡើយ ។
សំលៀកបំពាក់ Kendall ខាងលើមានគំនិតច្នៃប្រឌិតផ្ទុយស្រឡះពីឈុតទៅ Met Gala កាលពីថ្ងៃទី ០១ ខែឧសភា ព្រោះនាងមិនមានស្លៀកខោទាល់តែសោះ ។

មិនថាការស្លៀកពាក់របស់នាងប្លែកយ៉ាងណាក៏ដោយ Kendall Jenner នៅតែមើលទៅឥតទាស់ព្រោះនាងជាតារាម៉ូដែលលំដាប់ទី ១ នៅលើពិភពលោក ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ ជីកកកាយចំណូលកប់ក្ដោង បងប្អូនស្រីត្រកូល Kardashian និង Jenner

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៦ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ