Connect with us

ជីវិតកម្សាន្ដ

វត្តីសារ៉ាវឌ្ឍី មោទកភាពក្លាយជាចំណែកផ្សព្វផ្សាយ​វប្បធម៌ អរិយធម៌កម្ពុជាទៅកាន់​ឆាកអន្តរជាតិ

បានផុស

នៅ

ភ្នំពេញ៖ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលជា Miss Gra nd Cambodia ២០២២ បានសម្តែងក្តីរំភើប​ជាខ្លាំងជាមួយមោទកភាព ដែលបានក្លាយជាចំណែកមួយក្នុងផ្សព្វផ្សាយវប្បធម៌ អរិយធម៌កម្ពុជា ទៅកាន់ឆាកអន្តរជាតិ ក្នុងព្រឹត្តិការណ៍បើកកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ កាលពីយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការពិតណាស់ សម្រាប់កម្មវធីបើព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានប្រព្រឹត្តិទៅយ៉ាងរលូន និងអស្ចារ្យបំផុតជាមួយការបង្ហាញផ្ទាំងទស្សនីយភាព ព្រមទាំងការសម្តែងដ៏​កក្រើកបំផុតពីសំណាក់តារាចម្រៀងល្បីៗប្រចាំប្រទេស ដើម្បីអបអរព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដែលរៀប​ចំឡើងនៅព្រះរាជាណាចក្រកម្ពុជា។

ជាការកត់សម្គាល់ អ្វីដែលមហាជនចាប់អារម្មណ៍ថែមទៀតនោះគឺការដង្ហែរក្បូនគណ:ប្រតិភូកីឡាទាំង១១​ប្រទេសចូលទីលានប្រកួត ដោយមានការកាន់ស្លាកតំណាងឲ្យប្រទេសនីមួយៗពីសំណាក់សិល្បការិនី​ស្រស់ស្អាតជាច្រើនរូប។ ក្នុងនោះសម្រាប់ការដង្ហែកាន់ស្លាកតំណាងឲ្យប្រទេសកម្ពុជា បានឱកាសបានមកលើ Mis s Gra nd Cambodia២០២២ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ។

បើតាមចំណាប់អារម្មណ៍ដ៏រំភើបរបស់បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានរៀបរាប់ថា ជាកិត្តិយសណាស់ក្នុងការ​តំណាងឱ្យកម្ពុជា ក្នុងពិធីដង្ហែក្បួនបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលជាមហាព្រឹត្តិការណ៍មួយដ៏អស្ចារ្យសម្រាប់ប្រទេសកម្ពុជាដែលបានទន្ទឹងរងចាំរយៈពេ ល៦៤ឆ្នាំមក​ហើយក្នុងការក្លាយជាម្ចាស់ផ្ទះ។

កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បញ្ជាក់ថា«នាងខ្ញុំ ពេជ្រ វត្តីសារ៉ាវឌ្ឍី MissGrand Cambodia ២០២២ពិតជាមាន​ក្តីសោមនស្សរីករាយខ្លាំងណាស់ក្នុងការក្លាយជាចំណែកមួយផ្សព្វផ្សាយវប្បធម៌ អរិយធម៌កម្ពុជា ទៅកាន់ឆាក​អន្តរជាតិក្រោមពាក្យស្លោកកីឡានៃម្លប់សន្តិភាព» ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

អ្នកក្រុងហាណូយ អង្គុយចាំទិញមាស ​តាំងពី​ម៉ោង​ ៣​ ទៀប​ភ្លឺ នៅថ្ងៃនាំសំណាងល្អ

ព័ត៌មានជាតិ២៣ នាទីutes មុន

តាកែវ កណ្តាល និង​សៀមរាប ​​សាងសង់​បង្គោល​អង់តែនទូរសព្ទ​​បន្ថែម​បាន ១៩២ ក្នុងផែនការ ៣៩៤ បង្គោល

ព័ត៌មានជាតិ២៥ នាទីutes មុន

ឱកាសការងារជាង ៦០ ០០០ កន្លែង កំពុងរង់ចាំអ្នក

ព័ត៌មានជាតិ២៧ នាទីutes មុន

គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង នឹងបញ្ចប់ការងារសាងសង់នៅចុងឆ្នាំ២០២៥

មីនតោន
សន្តិសុខសង្គម៣២ នាទីutes មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

Sokha Hotels

ព័ត៌មានពេញនិយម