Connect with us

ជីវិតកម្សាន្ដ

Ice ត្រូវគេភ្ជាប់រឿងអ្នកគ្រប់គ្រងដែលស្លាប់ ក្រោយទិញថ្នាំពុល Cyanide ពីប្រភពតែមួយដូចជនសង្ស័យ

បានផុស

នៅ

បន្ទាប់ពីមាន​ព័ត៌មាន​ល្បីពាសពេញប្រទេសថា តារាសម្ដែង Ice Preechaya បានបញ្ជា​ទិញថ្នាំពុល Cyanide ពីប្រភពតែមួយដូចជនសង្ស័យ ខណៈពេលនេះ​មហាជនផ្ដោតខ្លាំងរឿង​អ្នកគ្រប់គ្រងចាស់​របស់នាង​ ដែល​ស្លាប់កាល​ពីប៉ុន្មានឆ្នាំមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈកម្មវិធី Node តារាសម្ដែង Ice Preechaya និងម្ដាយគឺអ្នកស្រី Bang on បាននិយាយថា ពួកគេពិតជា​កុម្ម៉ង់ ​Cyanide ដែល​ជា​សារធាតុ​គ្រោះថ្នាក់ ​ចេញ​ពី​ប្រភព​ដូច​គ្នា​នឹង​ជនសង្ស័យសម្លាប់មនុស្សពិតមែន ។ ជាមួយគ្នានោះ Ice និយាយថា ​នាង​ឃើញ​​ព័ត៌មាន​និយាយពី​សារធាតុ​ Cyanide គឺជា​សារធាតុគ្រោះថ្នាក់​ដែល​មិនអាចទិញបានទេនៅក្រៅប្រទេស ប៉ុន្តែនាងគិតថានេះជាប្រទេសថៃអាច​កុម្ម៉ង់បាន។ នាងមានបំណង​ទិញវា ដើម្បីកម្ចាត់សត្វល្មូន និងសត្វមានពិស ដែល​ចូល​មក​លុកលុយ​ក្នុង​ផ្ទះ​ប៉ុណ្ណោះ។

តួឯកស្រីក្នុងរឿង “I fine thank you love you” បញ្ចាក់បន្ថែមទៀតថា នាងពិតជាល្ងង់ខ្លៅដោយមិនដឹងថា នេះជាសារធាតុមានគ្រោះថ្នាក់និងខុសច្បាប់ នាង​គិត​ថា​វា​មិន​ទំនង​ទេ​ ព្រោះ​នាង​គ្រាន់​តែ​ជា​មនុស្ស​សាមញ្ញ។ ប៉ុន្តែ​បន្ទាប់​មក​ទំនិញ​បាន​មក​ដល់​ផ្ទះ វា​ជា​ដប​រាង​ដូច​ក្នុង​ព័ត៌មានកំពុងល្បីសម្លាប់មនុស្ស ដែល​នាង​មិន​ច្បាស់​ថា​ជា​ហាង​ដូច​ករណី​ល្បី​ឬ​អត់​នោះ​ទេ តែនៅតែមិនហ៊ានប្រើដដែល។

ម្តាយ​ ​Ice ក៏ជួយបន្ថែមទៀតថា ពេលនេះកូនស្រីខូចចិត្តខ្លាំងរហូតប៉ះពាល់ការងារ នាងយំគ្រប់ពេល បន្ទាប់ពីមានអ្នកបង្ហោះរូបភាពកូនស្រី ជាមួយអតីតអ្នកគ្រប់គ្រង ដែលបានទទួល​មរណៈភាព។ ហើយ​ថា​ការ​ស្លាប់​នេះ​បណ្ដាល​មក​ពី​រឿង​នេះ​ឬ​អត់? Ice​ ពិតជាស្រឡាញ់អ្នកគ្រប់គ្រងណាស់ នាងដាច់ចិត្តធ្វើបែបនេះដាក់អ្នកគ្រប់គ្រងដែរទេ។

លើសពីនេះ មហាជន​ជាច្រើន បានបង្ហាញពីក្ដី​បារម្ភ​ចំពោះ​ ​Ice ​ព្រោះ​បច្ចុប្បន្ននេះនាង​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​ ​ហើយ​ខ្លាចនាងឈានប្រើ​គ្រឿងញៀន​ដើម្បី​បង្ក​គ្រោះថ្នាក់​ដល់​ខ្លួនឯង។ ទោះយ៉ាងណា Ice Preechaya ក៏បាននិយាយនៅចុងបញ្ចប់នៃកម្មវិធីទាំងទឹកភ្នែកថា នាងពិតជាមិនមានអារម្មណ៍ល្អទេ ហើយពិតជាសុំទោសខ្លាំងណាស់ ដោយសារតែកំហុសអចេតនា ក្នុង​នោះ​នាង​ក៏ទទួល​ស្គាល់​ការ​ចោទ​ប្រកាន់​ទៅ​តាម​ច្បាប់​ផង​ដែរ បើប៉ូលិសកោះដីកាហៅ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Ice Preechaya តានតឹងខ្លាំង ក្រោយជាប់ពាក់ព័ន្ធនឹងព័ត៌មានថ្នាំពុល Cyanide

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម