Connect with us

ជីវិតកម្សាន្ដ

ទម្លាយតម្លៃសាលា Harrow ដែលគូស្នេហ៍សេដ្ឋី Not-Chompoo ត្រៀមបញ្ជូនកូនប្រុសភ្លោះទៅសិក្សានៅ អង់គ្លេស

បានផុស

នៅ

មិនមែនត្រឹមជា​ដំណើរ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​មួយមុខនោះទេ​ ប៉ុន្តែ​សេដ្ឋី Wisarut និង ភរិយា Chompoo Araya យក​កូនប្រុសភ្លោះទាំងពីរទៅមើលសាលាដ៏​ល្បីល្បាញ Harrow School ស្ថិតនៅទីក្រុងឡុងដ៏ នៃ​ប្រទេស​អង់គ្លេស ខណៈថ្លៃ​​​សិក្សា​ពិតជា​មិន​ធម្មតា​នោះ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាលា Harrow គឺជាសាលាចាស់និងល្បីល្បាញសម្រាប់​ក្មេងប្រុស ហើយមានប្រវត្តិគួរឲ្យ​ចាប់អារម្មណ៍ ដោយ​វាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៥៧២ ក្រោមធម្មនុញ្ញ​ដែលផ្តល់ដោយ​ព្រះមហាក្សត្រ មហាក្សត្រី Elizabeth I ត្រូវបានគេចាត់ទុកថា​ជាសាលាដ៏អស្ចារ្យបំផុត​មួយនៅក្នុង​ប្រទេស​អង់គ្លេស​ ដោយមាន​ប្រវត្តិ​ជាង ៤៥០ ឆ្នាំ។

ដោយឡែក ចំពោះតម្លៃសិក្សារបស់សាលា Harrow ក៏មិនធម្មតាដែរ។ យោងតាមគេហទំព័រ Harrow School តម្លៃសិក្សា​សម្រាប់ឆ្នាំ ២០២២/២៣ គឺស្មើនឹង £15,570 (២៩,២៩២ដុល្លារ) រួមទាំងអាហារ ថ្លៃសិក្សា សៀវភៅ​សិក្សា សម្ភារៈ​ការិយាល័យ និង​បោកគក់ ដែលនឹងត្រូវបង់ជាមុន​ត្រឹមថ្ងៃដំបូងនៃ​អាណត្តិ សម្រាប់មុខវិជ្ជាបន្ថែម នឹងត្រូវគិតថ្លៃបន្ថែមផ្សេងទៀតផងដែរ។ ងាកមកថ្លៃដាក់ពាក្យ ឬថ្លៃចុះឈ្មោះនឹងមានចំនួន ៣៥០ ផោន ដែលមិនអាចដកវិញនៅពេលក្រោយបាននោះទេ។

ទោះយ៉ាងណា តារាសម្ដែងរៀមច្បងរូបនេះក៏ធ្លាប់បាននិយាយថា ៩ឆ្នាំទៀតនាងអាចនឹងឈប់ពីសិល្បៈ ដើម្បីត្រៀមមើលថែរកូនៗដែលកំពុងសិក្សានៅអង់គ្លេស ប៉ុន្តែ Chompoo Araya​ មិនទាន់ប្រាកដចិត្តមួយរយភាគរយទេថានឹងលាឈប់ ស្របពេលដែលនាងថា ចាំពេលវេលានោះមកដល់សិន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Ice ត្រូវគេភ្ជាប់រឿងអ្នកគ្រប់គ្រងដែលស្លាប់ ក្រោយទិញថ្នាំពុល Cyanide ពីប្រភពតែមួយដូចជនសង្ស័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៤ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ៤១ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៤២ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៤៩ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម