ជីវិតកម្សាន្ដ
ធ្លាយរូបភាព Son Ye Jin នៅពីក្រោយឆាក ខណៈ មហាជនភ្ញាក់ផ្អើលសម្រស់សឹងមិនជឿថាជានាង
ក្រោយសម្រាលកូនបានប្រមាណ៥ខែ Son Ye Jin បានត្រលប់ចូលធ្វើការវិញជាផ្លូវការ ដោយបច្ចុប្បន្នតារាស្រីរូបនេះនៅតែចង់លះបង់ពេលវេលាសម្រាប់កូនប្រុសរបស់ខ្លួន ដូច្នេះហើយទើបនាងទទួលយកការងារដែលមិនទាមទារពេលវេលាច្រើនពេក ដូចជាការថតរូបជាដើម និងការថតពាណិជ្ជកម្ម។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ គម្រោងភាពយន្តជាច្រើនបានទាក់ទង Son Ye Jin ។ ប៉ុន្តែមានសារៈសំខាន់បំផុត ដោយនាងត្រូវចំណាយពេលជាមួយកូនប្រុសរបស់នាងជាចាំបាច់។
ដោយឡែក កាលពីពេលថ្មីៗនេះ រូបថតក្រោយឆាកមិនទាន់បានកែសម្រួលរបស់ Son Ye Jin ពីការថតស្ពតពាណិជ្ជកម្ម ត្រូវបានអ្នកដឹកនាំរឿងចែករំលែក និងទាក់ទាញការចាប់អារម្មណ៍ពីមហាជនយ៉ាងច្រើន ជាពិសេសពីសំណាក់អ្នកលេងអ៊ីនធឺណិត។ នៅក្នុងរូបថតនៅពីក្រោយឆាកនៃស៊េរីនេះ Son Ye Jin បានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល ជាមួយនឹងរូបរាងស្លីមរបស់នាង ទោះបីជាទើបតែបាន ៥ ខែបន្ទាប់ពីការសម្រាលក៏ដោយ។

ជាមួយគ្នានេះដែរ តួឯកស្រីក្នុងរឿងភាគកូរ៉េ “crash landing on you” ក៏ត្រូវបានគេដឹងថា នាងមានសុខភាពល្អសម្រាប់ការចិញ្ចឹមកូន ហើយមិនបានស្រកទម្ងន់ខ្លាំងពេកទេ។ ប៉ុន្តែនាងប្រកាន់ខ្ជាប់នូវរបបអាហារបែបវិទ្យាសាស្ត្រ និងរបបហាត់ប្រាណ។ លើសពីនេះ Son Ye Jin មិនឡើងទម្ងន់ច្រើនទេ សូម្បីតែអំឡុងពេលមានផ្ទៃពោះក៏ដោយ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កាបូបពណ៌ខ្មៅដែលភរិយារបស់ប្រធានាធិបតីកូរ៉េខាងត្បូង កាន់អមស្វាមី ទៅ អាមេរិក ត្រូវគេទិញអស់គ្មានសល់

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត