ជីវិតកម្សាន្ដ
បាត់ពីសិល្បៈមួយរយៈ តារាកំប្លែង ជុំ រស្មី ហៅស្រី ទូច កំពុងរងភាពអយុត្តិធម៌ពីប្ដីក្រោយម្ដាយ
បន្ទាប់ពីបាត់មុខពីសិល្ប:មួយរយ: ថ្មីៗនេះតារាកំប្លែងជើងចាស់ល្បីឈ្មោះអ្នកនាង ជុំ រស្មី ហៅស្រី ទូច បានចេញមកទម្លាយភាពអយុត្តិធម៌ជាមួយបងប្អូនចំនួន១១នាក់ ពីសំណាក់ប្ដី និងកូនក្រាយរបស់វីរ:សិល្បការិនីលោកស្រី កែវ មន្ថា ហៅ យិន សុខុម ដែលជាតារាភាពយន្ត និងចម្រៀងជំនាន់ទសវត្សរ៍៦០។

យោងតាមការអះអាងពីសំណាក់តារាកំប្លែងអ្នកនាងស្រី ទូច បានបញ្ជាក់ប្រាប់ថា រយ:ពេលកន្លងមកទល់ពេលបច្ចុប្បន្ន អ្នកស្រី និងបងប្អូនចំនួន១១នាក់ត្រូវជាកូនជាចៅ និងចៅទួតរបស់វីរ:សិល្បការិនីលោកស្រី កែវ មន្ថា បាននឹងកំពុងជួបរឿងដ៏អយុត្តិធម៌ខ្លាំងណាស់ពីសំណាក់ប្តីក្រោយ និងកូនៗក្រោយរបស់លោកស្រី កែវ មន្ថា ដែលបានបំពានយកទ្រព្យសម្បត្តិដែលជាកេរ្តិ៍បណ្តាំមរតករួមចំណែកបន្សល់ទុកពីអ្នកម្តាយរបស់ខ្លួនដើម្បីបែងចែកសម្រាប់កូនៗ និងចៅ។

តារាកំប្លែងជើងចាស់អ្នកស្រី ទូច បានរៀបរាប់ថា រឿងអាក្រក់បំពានត្រូវតែបំភ្លឺក្នុងមួយថ្ងៃបន្តិច ព្រោះត្រូវដល់ពេលត្រូវបើកចំហការពិតហើយ អ្នកនាងព្រមទាំងបងប្អូនចំនួន១១នាក់ត្រូវជាកូន ជាចៅ និងចៅទួតរបស់អ្នកម្ដាយ កែវ មន្ថា ហៅ យិន សុខុម ជាតារាភាពយន្ត និងចម្រៀងជំនាន់ទសវត្សរ៍៦០ ពេលនេះអ្នកស្រី និងបងប្អូនកូនក្មួយទាំងអស់កំពុងទទួលរងនូវភាពអយុត្តិធម៌ពីទង្វើរអាក្រក់សម្ដែងក្លែងក្លាយរបស់ប្ដីក្រោយម្ដាយអ្នកស្រី រួមជាមួយកូនខ្លួនឯងក្រោយមិនបានធ្វើតាមបណ្តាំមរតករបស់ម្តាយរបស់អ្នកស្រីទេ ទោះបណ្តាំមរតកនោះកែប្រែយ៉ាងមិចក៏ដោយ ក៏ជាឆន្ទៈរបស់អ្នកម្តាយរបស់អ្នកស្រីដែរ។

តារាកំប្លែងអ្នកនាង ស្រីទូច បានបន្តទៀតថា មានបុគ្គល ខ្លះខំញុះញ៉ង់តាមអង្គាមទាមដូចឈ្លើងដើម្បីយកទៅធ្វើជាទ្រព្យរបស់ខ្លួនឯង ចំណែកបុរសជាប្ដីក្រោយម្ដាយខ្លួនវិញខំដើរអោយគេជួយរកអ្នកមានអំណាចដើម្បីមកផ្ចាញ់ក្ដីរបស់បងប្អូនអ្នកស្រី ហើយមកធ្វើបាបបងប្អូនកូនក្មួយអ្នកស្រីអោយគ្មានជម្រក និងគ្មានអ្វីៗទាំងអស់ អ្នកខ្លះស្ទើរបញ្ជប់ជីវិតខ្លួនដោយសារតែបុរសរូបនោះ រួមទាំងអ្នកចង់ បានរបស់គេអត់កេរ្តិ៍ខ្មាស់ទាំងខ្លួនឯងដឹងច្បាស់ថា នៅពាក់កណ្ដាលឆ្នាំ១៩៨០ លោកបានមករួមរស់ជាមួយម្ដាយអ្នកស្រីទាំងដឹងច្បាស់ថា ម្ដាយអ្នកស្រីជាស្ត្រីមេម៉ាយមានកូនដើមចំនួន៤នាក់ស្រី២ ប្រុស២ គឺជាម្ដាយ កូនដែលសល់ជីវិតពីរបបអាវខ្មៅ (ប៉ុលពត) លំបាកវេទនាជាមួយម្ដាយកូនរហូតដល់កូនមានប្ដីមានប្រពន្ធមានដល់ចៅ ចៅទួតក៏ម្ដាយអ្នកស្រីមិនដែលអោយកូនបែកផ្ទះចេញទៅណាទេ។

អ្នកនាង ស្រីទូច បានបន្តទៀតថា លោកក៏ដឹងច្បាស់ថាម្ដាយអ្នកស្រីមានជំងឺភ័យខ្លាច ត្រូវការកូនចៅច្រើននៅជិត ប៉ុន្តែអ្វីដែរបងប្អូនកូនក្មួយទទួលយកមិនបាននៅទង្វើរដែលលោកធ្វើដ៏សាហាវក្រោយពីម្ដាយអ្នកស្រីស្លាប់ លោកបានចាប់ផ្ដើមបណ្ដេញបងប្អូនកូនក្មួយអ្នកស្រីចេញពីផ្ទះ ដោយមិនផ្ដល់អ្វីឲ្យគ្នាទាល់តែសោះ ដោយប្រើអំណាចមកកៀបសង្កត់ទាំងដឹងថា ពួកគេគ្មានទីពឹង និងធ្វើអ្វីទៅលើលោកមិនបាន។

ជាមួយគ្នានេះ អ្នកស្រី ទូច បញ្ជាក់ថា ប្ដីក្រោយរបស់ម្ដាយអ្នកស្រីបានដើរប្រាប់គេថា គាត់គ្មានសល់អ្វីទេគាត់លក់មើលម្ដាយអ្នកស្រីអស់ហើយ ម្ដាយអ្នកស្រីជំពាក់គេអោយលោកសង។ តែអ្នកស្រីអាចលម្អិតទ្រព្យសម្បត្តិម្ដាយដែលនៅសល់ក្រោយពេលម្ដាយស្លាប់នៅសល់អ្វីខ្លះ រួមទាំងរបស់ផ្ទាល់ខ្លួននិងទ្រព្យរួមរបស់ម្ដាយអ្នកស្រី និងប្ដីក្រោយមានផ្ទះចំនួន៤ និងដីមួយកន្លែង

ទី.១ ជាផ្ទះធំដែលម្ដាយអ្នកស្រីរស់នៅជាមួយកូន និងចៅ ចៅប្រសារ និងចៅទួតតាំងពីនៅរស់រហូតដល់ថ្ងៃស្លាប់ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ មានទីតាំងនៅលើផ្លូវលេខ554 ផ្ទះលេខ6 ភូមិ10សង្កាត់បឹងកក់ទី1 ខណ្ឌ ទួលគោក រាជធានីភ្នំពេញ វិញ្ញាប័នបត្រសម្គាល់អចលនវត្ថុលេខ(១២០៤០៧១០-00៤១) ទំហំ ៧០ ១ម(ប្រាំពីររយម៉ែត្រការ៉េ)។
ទី2 .ផ្ទះលេខ 7D+C EoE1 មានទីតាំងស្ថិតនៅផ្លូវ 138 ក្រុម31 ភូមិ5 សង្កាត់វាលវង់ខណ្ឌ7មករា រាជធា នីភ្នំពេញ ដែលមានប័ណ្ណសំគាល់សិទ្ធិកាន់កាប់ អចលនវត្ថុលេខ (ភព ៧៣៨០៧)។
ទី3 .ផ្ទះលេខ 3Eo មានទីតាំងស្ថិតនៅផ្លូវលេខ47 ភូមិ11 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានលិខិតផ្ទេរសិទ្ធិគ្រប់គ្រង និងប្រើប្រាស់ដីធ្លីលេខ(៨៦៩លប)។
ទី4 .ផ្ទះលេខ9E1 ទំហំ៩៧,៤៤ម៉ែត្រការ៉េ ទីតាំងស្ថិតនៅផ្លូវ៤៧ ភូមិ១១សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានលិខិតផ្ទេរសិទ្ធិគ្រប់គ្រង និងប្រើប្រាស់ដីធ្លីលេខ(០៧៣លប)។ឋ និងទី5.ដីទំហំ ១ ០០ម៉ែត្រ*៥០០ម៉ែត្រ ស្ថិតនៅភូមិចំការជ្រៃខាងជើង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិសាត់ ដែលមានលិខិតផ្ទេរសិទ្ធិ (០៤០) ។

អ្នកស្រី ទូច បន្ថែមទៀតថា បូករួមទាំងខុនដូរមួយកន្លែង និងគ្រឿងពេជ្រមួយចំនួនធំរបស់ម្ដាយអ្នកស្រីដែលប្ដីក្រោយប្រមូលយកទៅលក់ចេញ ក្រោយពេលម្ដាយអ្នកស្រីស្លាប់ ហើយនឹងឡានAlphard មួយគ្រឿងឆ្នាំ2022 ស្លាកលេខ 899 បានធ្វើការលក់ចេញបាត់មុនថ្ងៃចេញទៅអាមរិក ហើយប្ដីក្រោយម្ដាយអ្នកស្រី និងកូនបានរួមគំនិតគ្នាលួ ចកាត់ផ្ទេរសិទ្ធផ្ទះធំៗចំនួន២កន្លែង ១,ផ្ទះខណ្ឌទួល គោក២ខណ្ឌ៧មករា អោយទៅតែកូនក្រោយភ្លោះ២នាក់។

តារាកំប្លែងអ្នកនាង ស្រីទូច បានបន្ថែមថា ចំពោះទង្វើរដែលរួមគំនិតគ្នាលួចកាត់ផ្ទេរសិទ្ធផ្ទះធំចំនួន២ កន្លែង នេះ គឺអ្នកស្រីរួមទាំងបងប្អូនចំនួន១១នាក់ ត្រូវជាកូន ជាចៅ និងចៅទួតរបស់វីរ:សិល្បការិនីលោកស្រី កែវ មន្ថា សូមមិនទទួលស្គាល់ និងមិនយល់ព្រមជាដាច់ខាត។
ពាក់ព័ន្ធរឿងរ៉ាវខាងលើនេះ យើងនៅមិនទាន់អាចស្វែងរកការបំភ្លឺ ឬបកស្រាយពីភាគីម្ខាងទៀតបានទេ៕
អត្ថបទ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម២២ ម៉ោង ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ