Connect with us

ជីវិតកម្សាន្ដ

តារាកំប្លែង ខ្ញុង ជួបរឿងស៊យផ្ទួនៗក្នុងខែនេះ

បានផុស

នៅ

តារាកំប្លែងស្រីសម្តីចាក់ទឹកមិនលិច គឺអ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង បើកត់សម្គាល់ពីជីវិតរបស់នាងនាពេលបច្ចុប្បន្នហាក់ជួបរឿងរ៉ាវចាក់ស្រេសជាច្រើននៅក្នុងវិថីជីវិត ពោលគឺចាប់តាំងពីទម្លាយបំណុលជាងកន្លះលានដុល្លារ​មកម្លេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់អារម្មណ៍នៅក្នុងដើមខែឧសភា ឆ្នាំ២០២៣នេះ អ្នកនាងស្រី ខ្ញុង បានជួបរឿងស៊យផ្ទួនៗគ្នាចំនួន២ទៀតហើយដោយកាលពីប៉ុន្មានថ្ងៃមុននេះ នាងបានប្រកាសពីភ្លេចរបស់សំខាន់(ទូរស័ព្ទសម្រាប់ឡាយ)នៅលើម៉ូតូកង់បី។ ចំណែករឿងថ្មីមួយទៀត គឺផេករកស៊ីរបស់តារាកំប្លែងស្រីរូបនេះត្រូវបានគេរីផតធ្វើឲ្យការឡាយរបស់នាងមានការធ្លាក់ចុះខ្លាំងស្ទើរមិនគួរឲ្យជឿរ។

ដោយសារហេតុផលនៃការផ្ចាញ់ផ្ចាលនេះបានធ្វើឲ្យអ្នកនាង ខ្ញុង មានការហួសចិត្ត និងរៀបរាប់ហាក់អស់សង្ឃឹមថា អ្នកដែលយល់អារម្មណ៍មួយនេះទាល់តែអ្នកដែលរកស៊ីផ្នែកអនឡាញ និងជាអ្នកឡាញផ្ទាល់ទើបដឹង(view)ធ្លាប់រាប់ខេអតិថិជនធ្លាប់គាំទ្រតែពេលនេះសូម្បីតែការឡាយមានភ្ញៀវខ្លះសួរថា ហេតុអ្វីបងឈប់លក់ឈប់ឡាយទាំងដែលខ្ញុំឡាយរាល់ថ្ងៃ មួយថ្ងៃបីបួនដងហេតុអ្វីគ្មានអ្នកមើលឃើញ។

ស្រីខ្ញុង បន្តទៀតថា អ្នកដែលអាណិតស្រឡាញ់គេជួយស៊ែរក៏ស៊ែរមិនបាន​ ពេលខ្លះត្រូវលោតសញ្ញាក្រហមការដែលរស់បានសព្វថ្ងៃគឺជាការដែលឡាយលក់ប្រហុកផ្អក និងផលិតផលបន្តិចបន្តួចហើយមិនទុកឲ្យខ្ញុំរស់ផង។ អ្នករកស៊ីដូចគ្នាកាច់កុងរីផតផេកគ្នាហេតុអី្វក៏គ្មានចិត្តមេត្តាក្នុងខ្លួនខ្លះ ឬចង់ឲ្យពិភពលោកទាំងមូលរស់តែឯង។ តើត្រូវបន្តជីវិតទៅមុខដោយរបៀបម៉េចទៀត។

គួររម្លឹកដែរថា អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង ដែលកន្លងទៅបានលង់ខ្លួនក្នុងបំណុលខ្ទង់កន្លះលានដុល្លារអាមេរិកកាលពីថ្មីៗកន្លងមកនេះ នាងទើបតែបានប្រកាសបង្ហាញនូវក្តីសង្ឃឹមរបស់ខ្លួនថា ក្នុងឆ្នាំនេះនាងនឹងដោះស្រាយរួចរាល់គ្រប់បញ្ហាដែលកំពុងកើតមានឡើង។

ការប្រកាសពីក្តីសង្ឃឹមរបស់តារាកំប្លែង ខ្ញុង នេះបានធ្វើឲ្យអ្នកគាំទ្រយល់ឃើញថា ស្រីខ្ញុង បានបង្ហាញផ្លូវអាចដោះស្រាយនូវរឿងរ៉ាវដែលចាក់ស្រេះកន្លងមកតាមរយ:ការដោះបំណុល និងចាប់យកការសាងជីវិតជាថ្មីឡើងវិញជាមួយក្តីសង្ឃឹមរបស់នាង និងក្រុមគ្រួសារ។ បញ្ហានេះដែរក៏បានធ្វើឲ្យមហាជនសម្តែងការអបអរចំពោះនាងផងដែរ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម