ជីវិតកម្សាន្ដ
នាង គន្ធា ប្រកាសការវិលត្រឡប់របស់បងប្រុស ក្រោយរង់ចាំជិត ២ ឆ្នាំ
ជារឿងដ៏ភ្ញាក់ផ្អើល និងចាប់អារម្មណ៍សម្រាប់មហាជនអ្នកគាំទ្រនិយមតាមដានវិស័យសិល្បៈក្នុងស្រុក ខណៈសុខៗ ស្រាប់តែតារាចម្រៀងកញ្ញា នាង គន្ធា បានប្រកាសពីការវិលត្រឡប់របស់បងប្រុសលោក នាង ប្រាក់សុគន្ធ ដែលចែកឋានទៅមានរយៈពេល ២ ឆ្នាំកន្លងទៅហើយនោះ។
ការប្រកាសយ៉ាងភ្ញាក់ផ្អើលរបស់តារាចម្រៀងវ័យក្មេង នាង គន្ធា ពេលនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានចម្ងល់ថា ហេតុអ្វីបានបងប្រុសរបស់នាង គឺ លោក នាង ប្រាក់សុគន្ធ ដែលបានចែកឋានទៅមានរយៈពេល ២ ឆ្នាំទៅហើយ ត្រូវវិលត្រឡប់បែបនេះ?។ យ៉ាងណាមិញជាចម្លើយជាក់លាក់មិនទាន់ត្រូវបានតារាចម្រៀងរូបស្រស់ គន្ធា បកស្រាយនៅឡើយទេ។
នៅលើគណនីហ្វេសប៊ុករបស់តារាចម្រៀង នាង គន្ធា បានសរសេរខ្លឹមសារបង្ហោះភ្ជាប់រូបភាពក្មេងដ៏គួរឲ្យស្រលាញ់ទើបតែសម្រាលដូច្នេះថា «Welcome My baby girl ការរង់ចាំអស់រយៈពេលជិត ២ ឆ្នាំ អរគុណការវិលត្រឡប់បងប្រុស។ អូនមានសុខភាពល្អទាំងម៉ាក់ កូន អូនឈ្មោះ ថន ជេអ៊ីន»។ តាមរយៈនេះមានការយល់ឃើញថា សម្ដីរបស់កញ្ញា នាង គន្ធា គឺចង់សំដៅថា បងប្រុសរបស់នាងបានវិលមកចាប់កំណើតជាថ្មី។
គួររម្លឹកថា គិតមកទល់ពេលនេះតារាចម្រៀងវ័យក្មេងលោក នាង ប្រាក់សុគន្ធ បានចែកឋានទៅមានរយៈពេលជិត ២ ឆ្នាំមកហើយ ខណៈជារឿយៗ គេតែងឃើញតារាចម្រៀងស្រីដែលជាប្អូនស្រីបង្កើត គឺ កញ្ញា នាង គន្ធា បានបង្ហាញនូវការនឹកស្រណោះដល់បងប្រុសផងនោះ។ លោក នាង ប្រាក់សុគន្ធ បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២១ ក្រោយចេញពីច្រៀងនៅហាងសាច់អាំងក្បែរច្រមុះជ្រូកស្ទឹងមានជ័យ បណ្ដាលឲ្យស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ៕
អត្ថបទ ៖ ចាន់រ៉ា
-
សន្តិសុខសង្គម១២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច