Connect with us

ជីវិតកម្សាន្ដ

មិន​ត្រឹម​ជាប់ឈាមជ័រ​អ្នកសិល្បៈទេ អ៊ូ ម៉ី​នាង​ ក៏ចង់ឲ្យវិស័យ​នេះរីកចម្រើន​នៅ​ថ្ងៃ​មុខ

បានផុស

នៅ

ដោយសារ​ជាប់​ខ្សែលោហិត​ឈាមជ័រ​ពី​អ្នក​សិល្បៈ​ ដែល​មាន​កញ្ញា​ នី​ មុនីនាថ​ ជា​បងប្អូន​បាន​ធ្វើ​ឲ្យ អ៊ូ ម៉ី​នាង មាន​សន្ទុះ​ចិត្ត​ចង់​ក្លាយ​ជា​តារា​សំដែង​ដ៏​ល្បីល្បាញ​ម្នាក់​ ដូច​រៀមច្បង​ ផង​ដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ៊ូ ម៉ី​នាង ចូល​ប្រឡូក​សិល្បៈ​រយៈពេល​បី​ឆ្នាំ​ហើយ ដោយសារតែ​និស្ស័យ​ស្រឡាញ់​សិល្បៈ​និង​មាន​ដុង​ពី​កំណើត​ បាន​ធ្វើ​ឲ្យ​កញ្ញា​ម្នាក់នេះ ​កំពុង​ឈាន​ទៅ​រក​ភាព​ល្បីល្បាញ នឹង​កំពុង​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​និង​ថត​ភាពយន្ត​ឲ្យ​ផលិតកម្ម​មួយ​ចំនួន​ទៀត​ផង​។​ ទោះជា​កំពុង​ជាប់រវល់​ ក្នុង​ការ​សិក្សា​យ៉ាង​ណា តែ​នាង​ក៏បាន​ឆ្លៀត​ឱកាស​ និង​ចំណាយ​ពេល​វេលា​ខ្លះ​ ដើម្បី​ទៅ​ហាត់រៀន​សិល្បៈ​បន្ថែម​ទៀត​ ដែល​ជា​ជំនាញ​ផ្ទាល់ខ្លួន​ ដើម្បី​បង្អួត​ពិភពលោក​ឲ្យ​ស្គា​ល់ពី​តម្លៃ​នៃ​វប្បធម៌​របស់​ខ្មែរ​ឲ្យ​បាន​ទូលំទូលាយ​ថា ខ្មែរ​យើង​ក៏​មាន​ការ​រីកចម្រើន ផ្នែក​វប្បធម៌​និង​វិស័យ​សិល្បៈ​ ផងដែរ​។​

ទោះ​ជា​យ៉ាង​ណា អ៊ូ ម៉ី​នាង មាន​ទេពកោសល្យ​ពី​ធម្មជាតិ​ស្រាប់​ ទើប​បាន​ធ្វើ​ឲ្យ​កញ្ញា​ម្នាក់​នេះ​ ឆក់​យក​ឱកាស​ក្នុង​ការសំដែង​ភាពយន្ត​ហើយ​ តែងតែមាន​ការកោតសរសើ​រ​មិន​ដាច់​ពី​មាត់​ទៀត​ផង​។​ ជាពិសេស​ពី​ម្ចាស់​ផលិតករ​និង​ចាងហ្វាង​ផលិតកម្ម​ បាន​ឲ្យ​ចូលរួម​ថត​ភាពយន្ត​ជា​បន្តបន្ទាប់​។ ​នាង​បាន​រៀប​រាប់​ថា​ កន្លងមក​ខ្ញុំ​ថត​ភាពយន្ត​បាន​៣​រឿង​មក​ហើយ ដែល​មាន​រឿង​មួយ​ដែល​ខ្ញុំ​ចាប់អារម្មណ៍​ជាងគេ ​ព្រោះ​វា​ជា​រឿង​អប់រំ គឺ​រឿង​(​កំហុស​អ្នកណា​) ដែល​បញ្ជាក់​ពី​ជ្រុង​ម្ខាង​នៃ​សង្គម​ ដែល​ខ្ញុំ​ត្រូវ​សម្ដែង​ជាតួកូន ​ត្រូវ​ម្ដាយ​ចុង​វាយ​ធ្វើបាប បែរ​ឪពុក​បង្កើត​របស់ខ្ញុំ​វិញ គាត់​គិតតែ​ពី​ផឹកស្រា​។​ តែ​ក្រោយមក​ឪពុក​របស់ខ្ញុំ​ គាត់​បាន​ខ្វល់ខ្វាយ​ពី​ខ្ញុំ​ ដែល​បាន​រត់​ចេញពីផ្ទះ​ហើយ​ថ្ងៃមួយ​ឪពុក​របស់ខ្ញុំ​គាត់​ភ្ញាក់ខ្លួន​ ព្រោះ​ឃើញ​ខ្ញុំ​នៅ​តាម​កញ្ចក់​ទូរទស្សន៍​មាន​សមត្ថភាព​ក្នុង​ការ​កែច្នៃ​ខោ​អាវ នៅ​ក្នុង​រោងចក្រ​មួយ ហើយ​ក៏បាន​កែប្រែ​ចារឹក​ឪពុក​របស់ខ្ញុំ​ឲ្យ​ឈប់​ផឹក​ស្រា​ ផង​ដែរ​។ ក្រៅពីនោះ​ខ្ញុំ​ថត​បាន​២រឿង​ទៀត គឺរឿង (​បំណុល​ឈាម​ឪពុក​) និង​រឿង​(​គ្រូ​ចិញ្ចឹម​ខ្មោច​)​។ ទោះ​ជាយ៉ាង អ៊ូ ម៉ី​នាង ​ចង់​ក្លាយ​ជា​តារា​ល្បីល្បាញ​ម្នាក់​នៅ​ថ្ងៃ​អនាគត ទើប​នាង​សង្ឃឹមថា​ នឹង​ធ្វើ​អ្វីៗ​ឲ្យ​មានន័យ​ ដើម្បី​ជួយ​អភិវឌ្ឍ​សង្គម​សិល្បៈ​ឲ្យ​រុងរឿង​ជាពិសេស ​ជួយ​ដល់​កុមារ​ជំនាន់​ក្រោយ​ឲ្យ​ស្គា​ល់ពី​តម្លៃ​វប្បធម៌​ខ្មែរ និង​ជួយ​បង្ហាត់បង្រៀន​ឲ្យ​យល់ដឹង​ពី​អត្ថន័យ​សិល្បៈ​ទៀតផង​។

អ៊ូ ម៉ី​នាង កំពុង​ក្លាយ​ជា​តារា​ ដែល​មាន​សមត្ថភាព​ដ៏​ត្រចះត្រចង់។​ នាង​ប្រាប់​ទៀតថា នាង​មិន​បោះបង់​ការសិក្សា​ឡើយ​ ទាំង​ការសិក្សា​និង​សិល្បៈ​ត្រូវ​ដើរ​ទន្ទឹមគ្នា​ សព្វថ្ងៃ​នាង​កំពុង​សិក្សា​នៅ​សាលា​ចំណេះដឹង​ទូទៅ​នៅ​សាលា​(​អា​រី​ហ្សូ​ន​)​ផ្នែក​ភាសា​ខ្មែរ​ និង​អង់គ្លេស​បន្ថែម​។ ដោយ​ឡែក​នាង​ក៏​កំពុង​សិក្សា​នៅ​សាលា​រដ្ឋ​ថ្នាក់​ទី១០ ផងដែរ​។ អ៊ូ ម៉ី​នាង ​អាយុ​១៦​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភ្នំពេញ ដោយសារ​ជាប់​សាច់​សារ​លោហិត​អ្ន​កសិល្បៈ​ផង​នោះ នាង​សន្យា​ថា នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ ដើម្បី​វប្បធម៌​សិល្បៈ​ខ្មែរ៕

អត្ថបទ៖ រុងរឿង

សូមចុចអាន៖ ​ខាត់ សុ​ឃឹម ដាក់​ប៉ុន្មាន​ឃ្លា​ លើ​អ្នក​មា​នស​ញ្ញាប័ត្រ​​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ភ្លឺភ្នែក​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ជនជាតិ​សិង្ហបុរី​ដែល​អត់​ការងារ​ធ្វើ នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ៤ ៥០០​ដុល្លារ

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

អាហ្សង់ទីន​ប្រកាសកាន់ទុក្ខបីថ្ងៃ​ចំពោះហេតុ​ការណ៍​​ទឹកជំនន់​ទឹកភ្លៀង​​​ដ៏សាហាវ​​

ព័ត៌មានជាតិ១០ នាទីutes មុន

តុលាការចោទប្រកាន់អភិបាលរងខេត្តកំពង់ស្ពឺម្នាក់ពាក់ព័ន្ធករណីបោកលុយចិន

ព័ត៌មានជាតិ១០ នាទីutes មុន

អគ្គស្នងការរងជំរុញកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនបន្តច្បាមមុខសញ្ញាពាក់ព័ន្ធបទល្មើស

ករណីឃាតកម្ម
សន្តិសុខសង្គម១៤ នាទីutes មុន

អ្នកឃើញហេតុការណ៍រៀបរាប់ពីសកម្មភាពមុនពេលស្ត្រីរងគ្រោះស្លាប់ក្នុងដីឡូត៍នៅសង្កាត់ស្វាយប៉ាក

Sokha Hotels

ព័ត៌មានពេញនិយម