Connect with us

ជីវិតកម្សាន្ដ

ប៉ូលិសថា តារាស្រី Ice រួចផុតពីការចោទប្រកាន់រឿងទិញសាធាតុ Cyanide ហើយ

បានផុស

នៅ

អគ្គស្នងការរងនគរបាលជាតិ លោកឧត្ដមសេនីយ៍ទោ Surachate Hakparn បាននិយាយកាលពីថ្ងៃអាទិត្យថា គ្មានការចោទប្រកាន់ណាមួយលើ​តារាសម្តែងស្រី Ice preechaya ទេ បន្ទាប់ពីនាងត្រូវគេដឹងថាទិញ​ថ្នាំ​ពុល Cyanide ដែល​ជា​សារធាតុ​ហាមឃាត់ក្នុងប្រទេស។

កាលពី​ថ្ងៃសុក្រ ប៉ូលិស​បាន​ចេញ​ដីកា​កោះ​ហៅ​តារា​ស្រី​រូប​នេះ និង​មនុស្ស​ប្រហែល ១០០ នាក់​ផ្សេង​ទៀត ដែល​បាន​ទិញ​ថ្នាំ​ពុល​ពី​រោងចក្រ​ដែល​មាន​មូលដ្ឋាន​នៅ​សង្កាត់ Lat Krabang ទីក្រុង​បាងកក ខណៈសារធាតុ Cyanide ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ ​មក​ពី​ក្រុម​ដូច​គ្នា​នឹង​ឃាតក​ Sararat ឬ Am ដែល​បាន​សម្លាប់​មនុស្ស​កក្រើក​ប្រទេស​ថៃកន្លងមក។

ទោះ​យ៉ាងណា​ក៏ដោយ តារាស្រី Ice preechaya បាននិយាយនៅក្នុង​បទសម្ភាសន៍​មួយកាល​ពី​សប្ដាហ៍​មុន​ថា នាងបានទិញ Cyanide មួយដបតាម​អ៊ីនធឺណិត ដើម្បីសម្លាប់សត្វល្មូនផ្សេងៗ​នៅក្នុងប្រឡាយក្បែរផ្ទះ ​ព្រោះខ្លាចពួកវាធ្វើបាបឆ្កែរបស់នាងប៉ុណ្ណោះ ។ តារា​ស្រី​រូប​នេះ​ក៏បាន​អះអាង​ទៀត​ថា​ នាង​មិន​ទាន់​បាន​ប្រើ​សារធាតុនោះ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ប៉ូលិស Surachate បាន​​បន្ត​ថា អ្នក​ស៊ើប​អង្កេត​មិន​បាន​រក​ឃើញ​ភស្តុតាង​ដែល​បង្ហាញ​ថា​ តារា​ស្រី​ល្មើស​ច្បាប់​ណា​មួយ​ឡើយ។ លោកបានបន្ថែមថា បរិមាណសារធាតុ​ដែលនាងបានទិញមាន​ចំនួនតិច ប៉ុន្តែមន្ត្រីជំនាញត្រូវសាកសួរពីមូលហេតុទិញ និងមកពីណា តាមតម្រូវការរបស់​ច្បាប់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Ice ត្រូវគេភ្ជាប់រឿងអ្នកគ្រប់គ្រងដែលស្លាប់ ក្រោយទិញថ្នាំពុល Cyanide ពីប្រភពតែមួយដូចជនសង្ស័យ

ចុចអាន៖Pancakes ទើបដាច់ចិត្តទម្លាយរូបភាពវះកាត់កែសម្ផស្សលើកដំបូងក្នុងជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ នាទីutes មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម២ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៤ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៥ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម