ជីវិតកម្សាន្ដ
ធុល មករា បញ្ជាក់ច្បាស់ៗថា លោកជាអ្នកលាលែងតំណែង Mister Grand Cambodia 2023 ខ្លួនឯង
មុននេះបន្តិច មានការភ្ញាក់ផ្អើលដល់អ្នកគាំទ្រ ពិសេសអ្នកនិយមតាមដានវិស័យដើរម៉ូដនៅកម្ពុជា ខណៈសុខៗ ស្រាប់តែក្រុមហ៊ុនមហាហង្ស បានប្រកាសពីការដកតំណែងរបស់បេក្ខភាព Mister Grand Cambodia 2023 គឺបុរសសង្ហា ធុល មករា។

នៅក្នុងលិខិតនោះបានបញ្ជាក់ថា មូលហេតុដែលបុរសឯករូបនេះត្រូវបានក្រុមហ៊ុនសម្រេចក្នុងការដកហូតតំណែង ព្រោះតែលោក ធុល មករា មិនអាចបំពេញតាមគោលការណ៍របស់ក្រុមហ៊ុន។

ប្រភពបន្តថា សូមប្រកាសជាផ្លូវការថា ចាប់តាំងពីថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២៣ នេះ Mister Grand Cambodia 2023 ត្រូវបានដកហូតតំណែង។

ដោយឡែកបើតាមការបញ្ជាក់ប្រាប់យ៉ាងខ្លីពី លោក ធុល មករា បានឲ្យកម្ពុជាថ្មីដឹងថា លោកជាអ្នកលាលែងដោយខ្លួនឯង។ លោកថា «ខ្ញុំបានលាលែងតំណែងដោយខ្លួនឯង ដោយគ្មានអ្នកបង្ខិតបង្ខំ ព្រោះតែខ្ញុំមិនអាចធ្វើតាមលក្ខខណ្ឌដែលក្រុមហ៊ុនចង់បាន»។ ការប្រកាសនេះ ក៏មានមតិខ្លះសម្ដែងការសោកស្ដាយ និងខ្លះទៀតគាំទ្រលើកឡើងថា បងគាំទ្រការចាកចេញរបស់ប្អូន ១០០ ភាគរយ កន្លែងណានៅបានសុខ គ្មាននរណាសុខចិត្តលះបង់ទេ៕
អត្ថបទ ៖ ចាន់រ៉ា




-
សន្តិសុខសង្គម២៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច